យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ភ្ជាប់និស្ស័យ ជាមួយក្រមុំភូមិគោលដៅ

ពិធីភ្ជាប់ពាក្យ យុវជន យ៉ន ថុល នៅភូមិធ្លក

បន្ទាយមានជ័យ៖ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ តែងតែទទួលបាន ការស្រលាញ់រាប់អាន ពីសំណាក់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានគោលដៅ ដែល ពួកគេចុះទៅបំពេញ ភារកិច្ច ដោយសារ តែប្រជាពលរដ្ឋ យល់ច្បាស់ ពីសារៈសំខាន់ នៃភារកិច្ចវាស់វែងដីធ្លីនេះ ហើយជាពិសេស យុវជនស្ម័គ្រចិត្ត ទាំងអស់ តែងតែ ឆ្លៀតពេលទំនេរ ជួយការងារអភិវឌ្ឍន៍ សហគមន៍ផ្សេងៗ ដូចជា ជួយចុះស្ទូង ប្រជាពលរដ្ឋ កសាងផ្ទះ និងស្ពាន សម្រាប់សហគមន៍ ដាំកូនឈើ និង បង្រៀនសិស្សក្មេងៗ។ល។

លើសពីនេះទៅទៀត យុវជន មួយចំនួន បានបង្កើតទំនាក់ទំនង ស្នេហា ភ្ជាប់និស្ស័យ ជាមួយ យុវនារី ដែលជាកូនចៅ របស់អ្នកភូមិ នៅក្នុងភូមិ គោលដៅ ផងដែរ។

ជាក់ស្តែង យុវជនស្ម័គ្រចិត្ត យ៉ន ថុល នៅខេត្តបន្ទាយមានជ័យ បានជាប់ចិត្ត ប្រតិព័ទ្ធ ជាមួយ កញ្ញា ស៊ើន សាវលី ដែលរស់នៅ ភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជា តំបន់គោលដៅការងារ របស់ យ៉ន ថុល។ ការជាប់ចិត្ត ស្រលាញ់គ្នា ទៅវិញទៅមកនេះ បានទទួលស្គាល់ដោយ មេបារ ទាំងសងខាង។

សម្តេចតេជោ ហ៊ុន សែន បានជ្រាបដឹងពីដំណឹងនេះ ក្នុងឨកាស អញ្ជើញជាអធិបតី ក្នុងពិធី ប្រគល់ ប័ណ្ណកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋ កាលពីថ្ងៃ អាទិត្យ ទី ០៧ ខែ តុលា កន្លងទៅនេះ នៅភូមិធ្លក ហើយបាន ផ្តល់ថវិការ មួយចំនួន ដល់ យ៉ន ថុល ដើម្បីចូលស្តីដណ្តឹង ស៊ើន សាវលី។

ពិធីភ្ជាប់ពាក្យ យុវជន យ៉ន ថុល នៅភូមិធ្លក

ពិធីភ្ជាប់ពាក្យ យុវជន យ៉ន ថុល និង កញ្ញា ស៊ើន សាវលី បានក្លាយជាការពិត មួយសប្តាហ៍ ក្រោយមក។ ពិធីភ្ជាប់ពាក្យនេះ ត្រូវបានចូលរួម ពីសំណាក់ បងប្អូន ក្នុងភូមិ ជាពិសេស លោក ប្លែក លី សារី តំណាងអភិបាលខេត្តបន្ទាយមានជ័យ លោក រុន តូ តំណាង យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ខេត្តបន្ទាយមានជ័យ និងអជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់។

ការភ្ជាប់និស្ស័យ រវាង យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន និងនារី ដែលជាកូនចៅ របស់ ប្រជាពលរដ្ឋ មូលដ្ឋាន បានបង្ហាញ ពីភាពជិតស្និទ្ធ ការស្រលាញ់រាប់អាន និងការជឿទុកចិត្ត រវាងយុវជន និងប្រជាជន។

សម្តេចតេជោ ហ៊ុន សែន ក្នុងឨកាស ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ បានសំណូមពរ ឲ្យយុវជន ដែលបានបង្កើត ចំណងស្នេហា ជាមួយនារី ក្នុងភូមិ ឲ្យចេះរក្សា ភាពស្មោះត្រង់នឹងគ្នា មិនមែនទៅធ្វើការ ក្នុងភូមិផ្សេងមួយទៀត ហើយស្រលាញ់ អ្នកផ្សេងទៀតនោះទេ។ សម្តេចតេជោ ក៏បាន មានប្រសាសន៍ថា សម្តេច ស្រលាញ់ យុវជនស្ម័គ្រចិត្ត ទាំងអស់ ទុកដូចជាកូន ហើយបើមាន យុវជនស្ម័គ្រិចិត្ត យើង ភ្ជាប់និស្ស័យ ជាមួយ កូនក្រមុំ អ្នកភូមិកាន់តែច្រើន សម្តេចពិតជាមានកូនប្រសារ នៅទូទាំងប្រទេសហើយ។

1 មតិយោបល់

  1. សូម​កុលបុត្រ​ខ្មែរ ជួយ​ធ្វើ​យ៉ាង​ណា​អោយ​អាច​ពង្រីក​រូប​ថត​បាន សូម​អរគុណ​ធំៗ

មតិយោបល់របស់ប្រិយមិត្ត