លោក ហ៊ុន ម៉ានិត ចូលរួមពិធី សម្ភោធស្ពាន សាងដោយ យុវជនស្ម័គ្រចិត្ត

September 24 2012, 1 មតិយោបល់

អត្ថបទ៖ នូ មៈនេត្រអាថាណ្ណា

សមិទ្ធិផល ជាស្ពានឈើ មួយកន្លែង ដែលស្ថិតនៅភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលផ្តួចផ្តើមគំនិត សាងសង់ ឡើងដោយ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ នៅក្នុងស្រុក ស្ទោង ខេត្តកំពង់ធំ ត្រូវបានដាក់អោយ ប្រើប្រាស់ រួមជាមួយ នឹងក្តីត្រេកអរ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិនោះ ដោយគាត់ បានរួចផុត ពីក្តីលំបាក នៃការធ្វើដំណើរទៅ ស្រែចំការរបស់គាត់។ 

ស្ពានឈើដែល សង់ដោយ យុវជនស្ម័គ្រចិត្ត

ស្ពានឈើមួយកន្លែង និងផ្លូវមួយខ្សែ ស្ថិតនៅក្នុង ភូមិពពក  ឃុំពពក ស្រុងស្ទោង ខេត្តកំពង់ធំ ត្រូវបាន សម្ពោធអោយ ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២៣ ខែ កញ្ញា នេះ ក្រោមអធិបតី ភាពរបស់ លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារ សម្រសម្រួល យុវជនស្មគ្រ័ចិត្ តសម្តេចតេជោ  និង ឯកឩត្តម ណាំ ទុំ ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ធំ និងថ្នាក់ដឹកនាំខេត្ត មួយចំនួនទៀត។

មានប្រសាសន៏ នៅក្នុងពិធីសម្ពោធ កាលពីព្រឹកម៉ិញនេះ លោក ហ៊ុន ម៉ានិត បានសម្តែងនូវ ការកោតសរសើរ ដល់យុវជនស្ម័គ្រចិត្ត ទាំងអស់ ដែលបានខិតខំ បំពេញការងារ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ និងបានកសាង សមិទ្ធិផល មួយចំនួនទៀត ជូនដល់ប្រជាពលរដ្ឋ ជាក់ស្តែង ដូចជាស្ពានឈើមួយ កន្លែងនេះ និងផ្លូវមួយខ្សែ។ លោក ហ៊ុន ម៉ានិត ក៏បានផ្តាំផ្ញើរដល់ ក្រុមយុវជនស្ម័គ្រចិត្ត ធ្វើយ៉ាងណា ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ អោយបានគ្រប់គ្នាផងដែរ។

លោក សាខុន ប៉ូរិន ប្រធាន យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុនសែន ក្រុមទី ៨២ បានអោយដឹងថា  មូលហេតុ នៃការសាងសង់ស្ពាន មួយខ្សែរនេះឡើង ដោយសារតែ ក្នុងអំឡុងពេល នៃការចុះវាស់វែងដីធ្លី គឺយុវជនស្ម័គ្រចិត្ត ជួបនូវការលំបាកជាច្រើន ពេលធ្វើដំណើរ ហើយម្យ៉ាងទៀតនោះ គឺដោយសារមើលឃើញ ពីការលំបាករបស់ប្រជាពលរដ្ឋ ក្នុងភូមិនៅពេលដែល ធ្វើដំណើរម្តងៗ គឺជួបនូវការលំបាកជាខ្លាំង ទើបក្រុមយុវជន ដែលមានសមាជិក ១២នាក់ បានឯកភាពក្នុងការកសាងស្ពាននេះឡើង ។ នៅពេលខាងមុននេះ ក្រុមយុវជន មានគម្រោងនឹង សាងសង់ស្ពាន ចំនួន២កន្លែងទៀត ដែលនៅ មិនឆ្ងាយពីស្ពាន ដែលទើបនឹង សាងសង់ហើយនេះ ប្រយោជន៏ ដើម្បីអោយ ប្រជាពលរដ្ឋ ធ្វើដំណើរ កាន់តែងាយស្រួល និងចំណេញ ពេលវេលាច្រើន។

ស្ពានឈើ ពីចម្ងាយ

ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានអោយដឹងផងដែរថា ការកសាងស្ពាននេះ គឺត្រូវកើតឡើង ពីការសហការណ៍ របស់យុវជនស្ម័គ្រចិត្ត ប្រជាជននៅក្នុងភូមិ និងកងកំលាំង រាជអាវុធហត្ថ របស់ខេត្តកំពង់ធំ ផងដែរ។

ប្រជាជន បានបង្ហាញ ក្តីរីករាយយ៉ាងក្រៃលែង ចំពោះសមិទ្ធផលនេះ ដោយក្នុងនោះ គាត់បញ្ជាក់ ថាពួកគាត់ លែងមានការលំបាក ក្នុងការធ្វើដំណើរ ទៅស្រែចំការ របស់គាត់ទៀតហើយ ដោយក្នុងនោះ គាត់លែងត្រួវឆ្លងទឹក ទៀតហើយ។

គួរកត់សំគាល់ផងដែរថា ស្ពានឈើមួយនេះមានប្រវែង ៥០ ម៉ែត្រ និងត្រូវបានប្រើប្រាស់ពេល វេលាប្រមាណជាមួយខែ រួមជាមួយនឹងឈើប្រមាណ ៥០ ម៉ែត្រគូប ៕

1 មតិយោបល់

  1. Chhay 27/03/2013 at 9:45 AM - Reply

    I see, I spuopse that would have to be the case.

មតិយោបល់របស់ប្រិយមិត្ត