ការចុះជាប់ផ្ទាល់របស់ថ្នាក់ដឹកនាំជាមួយ ក្រុមយុវជនស្ម័គ្រចិត្តជាកត្តាជោគជ័យ

(អាវស កណ្តាល) លោក ខៀវ សុខា ជាមួយក្រុមយុវជនស្ម័គ្រចិត្តខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កាលពី ខែកក្កដា ឆ្នាំ ២០១២ កន្លងទៅនេះ លោក ខៀវ សុខា អ្នកសម្រប សម្រួលយុវជន ស្ម័គ្រចិត្តវាស់ដី សម្តេចតេជោ ប្រចាំខេត្តបន្ទាយមានជ័យ បានធើ្វដំណើរ ទៅមើលកន្លែងធ្វើការ និង ចំណាយពេលបីថ្ងៃ ចុះសួរសុខទុក្ខ យុវជនស្ម័គ្រចិត្ត ចំនួន៦ក្រុម។ យុវជនស្ម័គ្រចិត្ត ទាំង៦ក្រុម មានដូចជាក្រុមលេខ ៤៧, ៥៧, ៥៨, ៥៩, ៦០ និង៦១ ហើយ ភាគច្រើន នៃ ក្រុមយុវជនទាំងនោះ ត្រូវបានដាក់ឲ្យស្នាក់នៅ ប្រចាំការ ក្នុងវត្តអារ៉ាម ដែល នៅជិត តំបន់គោលដៅ។

លោក ខៀវ សុខា បាននាំអំណោយ មួយចំនួនដើម្បី ចែកដល់ ក្រុមយុវជនស្ម័គ្រចិត្ត មានដូចជា ត្រីប្រា ពងទា ត្រីងៀត ប្រហុកផ្អក ។ល។

(អាវខ្មៅ កណ្តាល) លោក អ៊ុង អឿន អភិបាលខេត្តចូលរួមការចុះសួរសុខទុក្ខ ក្រុមយុវជនស្ម័គ្រចិត្ត

វត្តមាន ក្រុមយុវជនស្ម័គ្រចិត្ត ក៏ដូចជា ការចុះជាប់ផ្ទាល់ ញឹកញាប់ របស់ អ្នកសម្រប សម្រួល បានបង្ហាញពី ឆន្ទះយ៉ាង មុតមាំ ក្នុងការបំពេញ ភារកិច្ចវាស់វែង ដីធ្លី ដែលជា នយោបាយចាស់ សកម្មភាពថ្មី របស់ រដ្ឋាភិបាល។ ដូច្នេះហើយ អជ្ញាធរដែនដី ក៏តែងតែ យកចិត្តទុកដាក់ មើលការខុសត្រូវ និងជួយជ្រោមជ្រែង ដល់ក្រុមយុវជនស្ម័គ្រ ចិត្ត សម្តេចតេជោ ផងដែរ។ ជាក់ស្តែង លោក អ៊ុង អឿន អភិបាលខេត្ត បន្ទាយមានជ័យ ក៏បាន ចូលរួមដំណើរ ចុះសួរសុខទុក្ខនេះ ផងដែរ ហើយលោក ក៏បាន នាំយកអំណោយ បន្ថែមមួយចំនួន ដើម្បីចែកដល់ក្រុមយុវជន។

ការប្រជុំរំលឹកគោលការណ៍និងគោលដៅ
របស់ក្រុមយុវជនស្ម័គ្រចិត្ត

មុនពេល ត្រឡប់មក ទីក្រុង ភ្នំពេញវិញ លោក ខៀវ សុខា បានចំណាយ ពេលមួយយប់ ជាមួយ ក្រុមយុវជន ស្ម័គ្រចិត្ត ធ្វើការប្រជុំ បង្ហាញពី គោលដៅវាស់ដី ដើម្បីជាការ រំលឹកដល់ ក្រុមយុវជន យើងថា ការវាស់វែងដី ត្រូវឈរលើ ជំហកណ្តាល ដោយមាន គោលការណ៍ថា ទាំងប្រជាជនមូលដ្ឋាន ទាំងក្រុមហ៊ុន និងយោធា សុទ្ធសឹងជា ប្រជាពលរដ្ឋ ទាំងអស់គ្នា ហើយក្រុមយុវជន ស្ម័គ្រចិត្តសម្តេចតេជោ មានតួនាទីតែវាស់ដីប៉ុណ្ណោះ មិនមែនជាអ្នកដោះស្រាយ ដីដែលមានទំនាស់នោះទេ។

មតិយោបល់របស់ប្រិយមិត្ត