ដំណើរចុះសាកសួរសុខទុក្ខ ក្រុមយុវជនស្ម័គ្រចិត្តលេខ៨០

លោក វិសាល និងក្រុមការងារ
ចុះសាកសួរសុខទុក្ខក្រុមយុវជនលេខ៨០

កំពង់ធំ, ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១២៖ លោក សុគន្ធ វិសាល អ្នកសម្របសម្រួលយុវជនស្ម័គ្រចិត្ត វាស់វែងដីធ្លី សម្តេចតេជោ ទទួលបន្ទុកខេត្តកំពង់ធំ បានចុះសាកសួរ សុខទុក្ខ ក្រុមយុវជនវាស់ដីធ្លី លេខ៨០។ លោក វិសាល បានចុះជាប់ផ្ទាល់ជាមួយ ក្រុមយុវជនស្ម័គ្រចិត្ត សមេ្តចតេជោ ចំនួនបីថ្ងៃ ជាប់គ្នា នៅស្រុកចំនួនបី គឺស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង និងប្រាសាទសម្បូរ៌។ ក្នុងនាមជាអ្នក សម្របសម្រួល ការចុះជាប់ផ្ទាល់ជាមួយ ក្រុមយុវជន ជាការសំខាន់ណាស់ ក្នុងការក្តាប់ឲ្យបាន ស្ថានការណ៍វិវត្តន៍ ទៅមុខរបស់ការងារ ក៏ដូចជាលើកទឹកចិត្តយុវជន និងជំរុញឲ្យពួកគេធ្វើការប្រកប ដោយវិន័យ និងសម្រេចបានគោលដៅ ដែលដាក់មក។ ក្នុងដំណើរចុះសាកសួរសុខទុក្ខនេះ លោក វិសាល ក៏បាននាំអំណោយមួយចំនួន សម្រាប់ចែកឲ្យក្រុមយុវជន ដែលមានដូចជា ត្រីងៀត ត្រីប្រា មី ។ល។

លោក វិសាល ក៏បានទៅសាកសួរសុខទុក្ខ យុវជនស្ម័គ្រចិត្ត ពីរនាក់ដែលបានធ្លាក់ខ្លួនឈឺនៅទីរួមខេត្ត កំពង់ធំផងដែរ។ លោក វិសាល បាននិយាយថា ការងារស្ម័គ្រចិត្តវាស់វែងដីធ្លី ជាការងារដ៏សំខាន់ និងដ៏គួរឲ្យមានមោទនភាព ប៉ុន្តែទន្ទឹមនឹងនោះ សុខមាលភាពរបស់យុវជនស្ម័គ្រចិត្តក៏ជា រឿងដ៏ចំបងផងដែរ ដូច្នេះហើយ ក្រុមការងារតែងតែយកចិត្តទុកដាក់ដោះស្រាយជា បន្ទាន់នៅពេលដែលយុវជន យើងមានជម្ងឺអ្វីមួយ។

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត