លោក សម រង្ស៊ី ជាមួយនឹងការមើលងាយ និងការមិនគោរព ចំពោះ អង្គព្រះមហាក្សត្រ

September 29 2013, 0 មតិយោបល់

លោក សម រង្ស៊ី (រូបភាពឯកសារ ពីអ៊ិនធើណិត)

នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា លោក សម រង្ស៊ី បានប្រារព្ធពិធីសម្បថមួយដែលគ្មានន័យខ្លឹមសារ និងជាពិធីកំប្លែងមួយនៅមុខប្រាសាទអង្គរវត្ត ដែលជាថ្ងៃសោកនាដកម្មមួយសម្រាប់លិទ្ធិប្រជាធិបតេយ្យ របស់ប្រទេសកម្ពុជា ។

ថ្ងៃនោះជាថ្ងៃ ដែលត្រូវបានគេ កត់សម្គាល់ថា មានការទទួលរង នូវការជេរប្រមាថ ព្រោះថាលោក បានបង្ហាញ ដល់ពិភពលោក ឲ្យដឹងថា ខ្លួនលោកគ្មានអ្វីសោះ ផ្ទុយទៅវិញលោកគ្រាន់ តែជាអ្នកអនាធិបតេយ្យនិយម ជាអ្នកចចេសរឹងរូស មិនស្តាប់បង្គាប់ ដែលជាអ្នកសម្រេចចិត្ត ប្រកបដោយភាពធ្វេសប្រហែស ក្នុងការបំផ្លាញដល់ របៀបរៀបចំ ប្រទេសដែលកំពុង គ្រប់គ្រងជាមួយគ្នា ហើយជាពិសេស លោក ជាអ្នកកាន់ របបសាធារណៈរដ្ឋ ក្នុងក្រអៅបេះដូងជាប់ ដូច្នេះ លោក បានបង្ហាញឲ្យគេឃើញថា លោក មិនគោរព ព្រះមហាក្សត្រ ទាល់តែសោះ ។

លោក បានច្រានចេញ ប្រកបដោយការមើលងាយ ចំពោះព្រះហស្ត ដែលឲ្យរូបលោកមានសេរីភាព និងបានអនុញ្ញាតឲ្យ លោកវិលត្រលប់ចូល ប្រទេសកម្ពុជាវិញ ។

លោក បានធ្វើឲ្យស្រអាប់ ដល់ស្ថាប័នព្រះមហាក្សត្រ តាមរយៈការធ្វើពហិការ មិនចូលរួមចំពោះ ការប្រជុំសភា លើកដំបូងនៅថ្ងៃទី ២៣ ខែកញ្ញា ។ កិច្ចប្រជុំនេះ ជាកិច្ចប្រជុំដែលមានលិខិតអញ្ជើញពី ព្រះមហាក្សត្រផ្ទាល់ជូនចំពោះលោក ព្រមទាំងមានការអញ្ជើញជាលើកទី ២ ទៀតផង ។

សម្រាប់ប្រជាជនកម្ពុជាម្នាក់ ដែលមិនមានភាពស្មោះត្រង់ សម្រាប់ប្រទេស របស់ខ្លួននោះ គាត់បានបង្ហាញថាគាត់ ជារូបចំណែកមួយ និងមិនព្រម រស់ក្រោម ដំបូលឆ័ត្របង្រួបបង្រួម តែមួយ ដូចព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនីឡើយ ។

ទំនួលខុសត្រូវ របស់ព្រះមហាក្សត្រ គឺមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ ប្រទេស ។ រដ្ឋធម្មនុញ្ញ មិនអាច ត្រូវបានយកទៅបកប្រែ ដើម្បីបំពេញបំណង ឲ្យសមនឹងគំនិតរវើរវាយ និងការគិតភ្លាមៗ គ្មានការពិចារណា របស់បុគ្គលឯកជនណាមួយ ដែលបង្កឲ្យមាន គំនិតប្រជាភិថុតិនោះ ឡើយ ។

លោក ក៏មិនមានតម្លៃ សមជាអ្នកដឹកនាំ នយោបាយមួយរូប នោះដែរ  មិនដូចនឹងអ្នកដឹកនាំ នយោបាយ ដទៃទៀត ដែលតស៊ូដើម្បី លិទ្ធិប្រជាធិបតេយ្យ និងសេរីភាព ហើយត្រូវបាន ដាក់គុកនោះទេ តែលោក រង្ស៊ី បានជ្រើសការភៀសខ្លួន ចេញពីប្រទេស និងវាយប្រហារ ប្រទេសដែល ខ្លួនមានសុបិន្ត ក្នុងការគ្រប់គ្រង ។

លោក សម រង្ស៊ី (រូបភាពឯកសារ ពីអ៊ិនធើណិត)

លោក បាននាំឲ្យ មនុស្សយល់ខុសទាំងថ្ងៃ ទាំងយប់ ដោយការអះអាង តាមចិត្តរបស់ខ្លួន ធ្វើឲ្យ មានការភ្ញាក់ផ្អើល ដូចជាសហ អ្នកឈ្នះ ការអះអាង ដោយខ្លួនឯង ថាជាអ្នកឈ្នះ ជាអ្នកទាមទារធ្វើ កំណែទម្រង់ ការទាមទារតំណែង នៅក្នុងសភា និងការសូត្រមន្ត សម្រាប់ការទាមទារ ដើម្បីទទួលបាន លទ្ធផលបោះឆ្នោត ជាដើម ។

សម្រាប់មនុស្សម្នាក់ ដែលអះអាង និងសង្ឃឹមសម្បទាន ពីអ្នកឈ្នះ លោកពិតជាមនុស្សម្នាក់ ដែលពោរពេញទៅដោយ ជំនឿទុកចិត្ត លើខ្លួនឯង ហើយដែលនៅទីបញ្ចប់ ក្តីសង្ឃឹមនេះ នឹងក្លាយជាការ បាក់បែក វិនាសសូន្យ ចំពោះភាពជាអ្នកដឹកនាំ និងក្លាយជា មនុស្សកំសាកបំផុត ។

នៅខណៈពេល ធ្វើការទាមទារ លោក រង្ស៊ី គួរដឹងឲ្យច្បាស់ ក្នុងពេលនេះថា ការទាមទាររបស់ ខ្លួនសម្រាប់កំណែទម្រង់ នឹងមិនមានទុក វេទិកាផ្តល់ឲ្យនោះទេ ប្រសិនបើលោក មិនចូលរួមកិច្ចប្រជុំសភា ។ ឬក៏ គណបក្សនេះ មិនចូលរួមកិច្ចប្រជុំសភា។

គ្រប់ការទាមទារ សម្រែកយំ និងការចោទប្រកាន់ របស់ លោក ចាត់ទុកដូចគ្មានអ្វីសោះ ដូចជា ផ្ទះមួយខ្នង ដែលត្រូវអង្គុយ មុននឹងបង្កើតវិធាន និងបទបញ្ជា កំណែទម្រង់ ជាដើម ។

នៅឆ្នាំ ១៩៩៣ លោក សម រង្ស៊ី បានព្យាយាមយ៉ាងក្លៀវក្លា ប៉ុន្តែអត់ប្រយោជន៍ ក្នុងការបញ្ចុះ បញ្ចូល ប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច ឲ្យចូលរួមជួរ ជាមួយខ្មែរក្រហម ដោយការធ្វើពហិការ មិនចូលរួមការបោះឆ្នោត ឆ្នាំ១៩៩៣ ។

គណបក្សសង្គ្រោះជាតិ គណបក្ស សម រង្ស៊ី គណបក្សជាតិខ្មែរ សុទ្ធតែធ្លាប់ និងនៅតែជា គណបក្សប្រជាភិថុតិ ស្រេកឃ្លានអំណាច និងការសម្រេចចិត្ត ខ្វះការប្រុងប្រយ័ត្ន លើរបប ការផ្លាស់ប្តូរ តាមចំណាយរបស់មនុស្ស ។

លោក រង្ស៊ី ដឹកនាំមនុស្ស ដោយបំណង នាំឲ្យស្លាប់តាម រយៈការឃោសនាបាតុកម្ម នៅពេលខ្លួន ដឹងថាបាតុកម្មនេះ នឹងបង្កឲ្យ មានការប្រឈមមុខ រវាងបាតុករ និងអាជ្ញាធរមានសមត្ថកិច្ច ព្រោះជាវោហារសាស្ត្រ ខ្លាំងក្លារបស់ខ្លួន ហើយធ្វើឲ្យ មានការញុះញង់ ការបង្កហេតុ និងការប៉ះទង្គិចគ្នា ។

ហើយសកម្មភាពនេះ មិនមានជាដំណោះស្រាយ ដោយសន្តិវិធី នោះឡើយ ។

ការធ្វើពហិការ មិនចូលរួម ក្នុងកិច្ចប្រជុំសភា របស់ លោក សម រង្ស៊ី នៅថ្ងៃទី ២៣ ខែកញ្ញា មិន មែនជាអំពើលើកទីមួយ របស់គាត់ទេ ហើយក៏អាច មិនមែនជា លើកចុងក្រោយ របស់គាត់ដែរ ។

ផ្អែកតាមពាក្យច្បាប់ លោក គ្មានសិទ្ធិនៅចំពោះ មុខតុលាការ គ្មានសមត្ថកិច្ចទាមទារអ្វី ដោយសាររូបលោក មិនមែនជាតំណាងរាស្ត្រ ឈរឈ្មោះ ឬក៏ជាអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោត នោះឡើយ ។

ការបោះឆ្នោត ជាសាកលរ បស់ប្រទេសកម្ពុជា គឺអាចព្យាករបាន ដូចជាសៀវភៅ មួយក្បាលជារៀងរាល់ ៥ ឆ្នាំម្តង គឺនៅថ្ងៃ អាទិត្យ ចុងខែ កក្កដា ដោយមិនដែលខកខាននោះទេ ក្នុងរយៈពេល ១៥ ឆ្នាំ ចុងក្រោយកន្លងមក ។

ប្រតិកម្មរបស់ លោក រង្ស៊ី នៅមុនពេល និងក្រោយពេលបោះឆ្នោត ក៏អាចព្យាករបានដូចជា សៀវភៅមួយក្បាលដែរ ។ លោក កសាង ចង្វាក់វោហារសាស្ត្រ របស់ខ្លួន ដើម្បីក្រាលភាពជ្រួលជ្រើម តាមរយៈការចោទប្រកាន់ផ្សេងៗ ការជេរស្តីបន្ទោស រាជរដ្ឋាភិបាល និងតំណាង របស់រាជរដ្ឋាភិបាល ហើយប្រសិនបើទន្លេមេគង្គ ដែលហូរហួសច្រាំង អាចក្លាយជារបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះលោក រង្ស៊ី ក៏អាចធ្វើដូច្នេះដែរ ។

លោក បានវង្វេង ក្នុងកំសៀវដ៏ធំ នៃគំនិតរវើរវាយរបស់ខ្លួន ដែលគ្មាននរណាហ៊ាន ដាស់លោកឲ្យភ្ញាក់ បានឡើយ ។ លោក ច្រឡំ ក្នុងការជឿជាក់ លើតថភាពជាក់ស្តែង ប្រសិនបើតួនាទី ត្រូវបានផ្លាស់ប្តូរ ប្រសិនបើខ្លួន ពិតជាឈ្នះបាន ៦៣ ហើយ គណបក្សប្រជាជនកម្ពុជា បាន ៦០ ដូចលោកអះអាងមែន គាត់អាចទទួលស្គាល់ លទ្ធផល ឬស្រែកយំថា គាត់អាចឈ្នះ ៨០ ឬឈ្នះអាសនៈទាំងអស់ ហើយអាចសង្ឃឹម ជាធម្មតាថា គណបក្សប្រជាជន អាចគ្រប់គ្រងលើ ឬលេងល្បែងមរណៈក៏បាន ។

នៅឆ្នាំ ១៩៩៣ លោកក្លាយជា អ្នកប្រជាភិថុតិ ដែលគិតថាសាកសម សម្រាប់ខ្លួន ។ លោកបាន ទៅវត្តដដែល នៅមុខមាត់ទន្លេ អុធធូប និងព្យាយាមដឹកនាំ ក្រុមព្យុហយាត្រាប្រឆាំង នឹងការអភិវឌ្ឍ      ទីផ្សារអូឡាំពិក ប្រឆាំងនឹងបទបញ្ជា របស់ រដ្ឋាភិបាល ។

ពេលលោក ត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ព្យាយាមដែលគ្មានន័យ ក្នុងការរារាំងការ ហូរចូល មកប្រទេសកម្ពុជា របស់ ជំនួយអភិវឌ្ឍជាផ្លូវការ (ODA) របស់គណៈកម្មាធិការ ជំនួយសម្រាប់ការអភិវឌ្ឍ ។ នៅពេលម្ចាស់ ឧបត្ថម្ភអន្តរជាតិ តាមរយៈ មជ្ឈមណ្ឌល អន្តរជាតិ សម្រាប់ ឆ្លើយតបទៅនឹងមហន្តរាយ ដែលបាននាំយកដោយ CG met លោកបានព្យាយាម ដដែលៗ ក្នុងការធ្វើឲ្យថយចុះ នូវអ្នកផ្តល់ជំនួយ ដោយភ្ជាប់ លក្ខខណ្ឌ ទៅនឹងសន្យាជំនួយ ក៏ដូចជា រិះគន់ អ្នកដឹកនាំរាជរដ្ឋាភិបាល ឬធ្វើបានសូម្បីតែ បដិសេធជំនួយ សម្រាប់ប្រជាជាតិ ។

លោកបាន ធ្វើគំរោងការណ៍ ពហិការមួយ អំឡុងពេលបោះឆ្នោត ជាសកលនៅឆ្នាំ ១៩៩៨ និង២០០៣ ប៉ុន្តែជាយថាហេតុ លោកក៏បានចូលរូមវិញ ។ បន្ទាប់មក លោកបាន ព្យាយាមពន្លិច ការបង្កើត   រដ្ឋាភិបាលនាអាណត្តិទី ២ ក្នុងឆ្នាំ ១៩៩៨ ហើយក្រោយមកទៀតនៅឆ្នាំ ២០០៣ បន្ទាប់ពីការបោះឆ្នោត ជាសាកលរួច ។

លោកបានបង្ហាញ ពីការមិនគោរព ចំពោះ អង្គព្រះមហាក្សត្រ ហើយគាត់សារភាពដោយស្ងាត់ៗ ថាខ្លួនពុំមានមូលដ្ឋាន ឬអង្គហេតុ ដែលអាចចង្អុលភស្តុតាងថា ខ្លួនលោកផ្តល់សំបុត្រ ជូនព្រះបាទនរោត្តមសីហនុទេ ។ គាត់ បានផ្តល់យោបល់ជូន ព្រះមហាក្សត្រថា ភាពអនាធិបតេយ្យ បានរង់ចាំពេល ព្រះមហាក្សត្រត្រឡប់មក ឬក៏បង្ខំព្រះមហាក្សត្រឲ្យដាក់រាជ្យ ។

លោកបាន ប្រព្រឹត្តបែបនេះ ដោយផ្អែក តាមការប៉ាន់ស្មានថា ច្បាប់ស្តីពីក្រុមប្រឹក្សារាជសម្បត្តិ នឹងមិនត្រូវបានពង្រាង ឬអនុម័ត ឬក្រុមប្រឹក្សារាជសម្បត្តិ នឹងមិនមានលទ្ធភាពដើម្បីជ្រើសរើសព្រះមហាក្សត្រថ្មីនោះទេ ។ ការប៉ាន់ស្មានទាំងនេះ សុទ្ធតែខុសទាំងអស់ ។ នាពេលបច្ចុប្បន្ននេះ លោកជឿជាក់ទៅលើ អង្គការក្រៅរដ្ឋាភិបាល ដែលដឹកនាំ ទៅរកផ្លូវខុសដូចជា វិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ (IRI) វិទ្យាស្ថានដើម្បីលិទ្ធិប្រជាធិបតេយ្យជាតិ (NDI) ដើម្បីបញ្ជាឲ្យមាន អស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។

លោក សម សារី (រូបភាពឯកសារ ពីអ៊ិនធើណិត)

ប្រសិនបើ យើងត្រលប់ទៅ អតីតកាលវិញ ព្រោះថាសារធាតុប្រឆាំង នឹងព្រះមហាក្សត្រ មានដិតជាប់យ៉ាងជ្រាលជ្រៅ ក្នុងលោហិត របស់លោក រង្ស៊ី  អ្នកវិភាគបាន រំលឹកអំពីកិច្ចការ ដ៏គួរឲ្យរន្ធត់ចំពោះ អំពើរបស់ឪពុកលោក រង្ស៊ី គឺលោក សម សារី ឬ លោក ង្វៀន យ៉ាងសម ដែលបានធ្វើការ ឥតឈប់ឈរ ក្នុងការទំលាយ ព្រះបាទនរោត្តមសីហនុ ។ លោក រង្ស៊ី និងឪពុករបស់លោកបាន ចែករំលែកគំនិតរួម មួយគឺ ការរំលំ របបរាជានិយម ។ លោក រង្ស៊ី ត្រូវបានកំណត់ឲ្យ បង្កើតរបបសាធារណៈរដ្ឋកម្ពុជា ដោយ មានជំនួយពី វិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ (IRI) និងវិទ្យាស្ថានដើម្បី លិទ្ធិប្រជាធិបតេយ្យជាតិ (NDI) និងគ្មានផ្លូវបញ្ចប់ ក្នុងការសម្រេចបេសកកម្ម នេះបានឡើយ ។

លោក សម រង្ស៊ី មិនគួរបោកបញ្ជោត ដោយការធ្វើការចោទប្រកាន់ផ្អែក តាមការស្រមើស្រម៉ៃ របស់ខ្លួននោះទេ ។ បើក្រឡេកមើលអតីតកាល លោក រង្ស៊ី តែងប្រកាន់ជំហរហិង្សា។ នៅគ្រប់អង្គភាព ដែលលោកជាប់ពាក់ព័ន្ធ លោកបានឃោសនាហិង្សា ប្រៀបបីដូចជាសត្វបិសាច ពស់ក្បាលច្រើនមានពិស ។ រាល់ពេល ឃោសនាម្តងៗតែងមានផ្ទុះ អំពើហិង្សាកើតឡើង ដោយរាប់ចាប់តាំងពីសហជីព ដល់ព្រះសង្ឃ ពីនិស្សិតរហូតដល់យុវជន កម្មករកាត់ដេរ ដែលប្រឈមមុខ ជាមួយនឹងឧបករណ៍បង្ក្រាប របស់មន្ត្រីសន្តិសុខ គឺបង្កឡើងដោយលោក រង្ស៊ី តែលោក រង្ស៊ី បែរជានៅឆ្ងាយ ហើយនិយាយថា «ខ្ញុំមិនអាចគ្រប់គ្រង សតិអារម្មណ៍ របស់អ្នកគាំទ្រ របស់ខ្ញុំ ដែល កំពុងតស៊ូ សម្រាប់ការផ្លាស់ប្តូរបានទេ» ជាដើម ។

ដោយសារកំហឹងកើតឡើង ពីជម្លោះបន្តិចបន្តួច គ្មានហេតុផល លោកគឺជាលោក សម រង្ស៊ី តែមួយ ដែលបានរត់ពឹង ឲ្យសហរដ្ឋអាមេរិក បាញ់គ្រាប់មីស៊ីល ពីលើទូក ដើម្បីធ្វើឃាតកម្ម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅអំឡុងទស្សវត្សរ៍ទី ៩០ ។

ករណីនេះ អាចក្រឡេកត្រលប់ ទៅមើល ពេលការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមរិក ដែលគណបក្សលិទ្ធិប្រជាធិបតេយ្យ មានសម្លេងអឺងកង ហើយហាក់បី ដូចជាខិតខំពួតដៃគ្នា ដើម្បីប្រជាប្រិយភាព របស់ខ្លួន សម្រាប់ប្រឆាំងនឹងគណបក្សសាធារណៈរដ្ឋ  តែផ្ទុយទៅវិញ ពួកគេបាត់បង់ គ្រប់ទិដ្ឋភាព នៃការបោះឆ្នោតទាំងអស់ ៖ ដូចជាការតស៊ូ ដើម្បីតំណែងប្រធានាធិបតី ក្រុមអ្នកឈរឈ្មោះបោះឆ្នោត សម្លេងឆ្នោត ប្រជាប្រិយភាព ព្រឹទ្ធសភា និងអំណាចនីតិបញ្ញត្តិជាតិ របស់អាមេរិក សុទ្ធតែត្រូវបានផ្តល់ ទៅឲ្យលោកអូបាម៉ា ។ ដូច្នេះ សំណួរសួរថាៈ តើគណបក្សប្រជាធិបតេយ្យ របស់លោកអូបាម៉ា កើតឡើងដោយខុសច្បាប់ឬទេ? ចម្លើយគឺមិនខុសច្បាប់នោះទេ ។ ពួកគេសុខចិត្តបោះ បង់ការតស៊ូរបស់ខ្លួន ដើម្បីគាំទ្រ ប្រធានាធិបតី ដែលបានបោះឆ្នោត ជ្រើសរើសរួច ។ ដោយឡែក សម្រាប់ប្រទេសកម្ពុជា គណបក្សឈ្នះឆ្នោត បានប្លន់ដំណើរការបោះឆ្នោត និងបានទុកការរៀបចំ អំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ ជាចំណាប់ខ្មាំងអស់រយៈពេល ១ ឆ្នាំ ។ នេះ មិនមែនជាលិទ្ធិប្រជាធិបតេយ្យ ដែលប្រទេសកម្ពុជា ត្រូវការនោះទេ ៕

 

 

មតិយោបល់របស់ប្រិយមិត្ត