តើអ្នកដឹងទេ?

រូបភាពឯកសារ សម្តេចតេជោ ក្នុងយុវវ័យភាព

របបប្រល័យពូជសាសន៏ប៉ុលពតដែលសម្លាប់មនុស្សសាហាវជាសត្វ រំលោភបំពានសិទ្ធមនុស្ស ទាំងផ្លូវកាយនិងផ្លូវចិត្ត ឲ្យកូនហ៊ានសម្លាប់ឪពុកម្តាយ បែកបាក់បងប្អូន ប្រពន្ធកូន មនុស្សរស់នៅក្នុងការភ័យខ្លាច ធ្វើការដូចទាសករ ជាថ្នូរតែនឹង បបររាវមួយចាន។ សូមស្រម៉ៃថា ប្រសិនបើអ្នក ជាអ្នករស់នៅក្នុង សម័យនោះតើអ្នកនឹងធ្វើអ្វី? ខំប្រឹងប្រែង រស់នៅដើម្បី សម្រាប់គ្រួសារអ្នក នឹងខ្លួនអ្នក ? ធ្វើតាមតែពួកខ្មែរក្រហម ប្រាប់ដើម្បីរួចពីការ យកទៅកសាង? អ្នកបានចងចាំនិង ឃើញអ្វីខ្លះ នៅពីក្រោយខ្នងការតស៊ូ លះបង់ អត់ធ្មត់សូម្បីតែ អាយុជីវិតរបស់ខ្លួន? បុរសម្នាក់ ដែលហ៊ានលះបង់ ជីវិតមិនមែន ដើម្បីមនុស្សម្នាក់ មិនមែន ដើម្បីតែខ្លួនគាត់ គ្រួសារ ទេ ប៉ុន្តែដើម្បីប្រជាជាតិ ទាំងមូល! រត់កាត់គ្រាប់ កាត់កងទ័ព ដែលសាហាវ ជាងសត្វព្រៃ ទុកភរិយា ដែលកំពុង តែពរពោះ ដើម្បីរំដោះ ប្រទេសទាំងមូល។ បុរសម្នាក់នោះ ជាមនុស្សអស្ចារ្យ ប្រៀបបាននឹង វីរបុរសជាតិ ដែលក្នុង មនុស្សរាប់ពាន់លានអ្នក មិនទាន់មានម្នាក់ផង។

បើអ្នកយល់ដឹង ពីប្រវត្តិសាស្រ្ត បានច្រើនជាងនេះ អ្នកប្រហែល ជាចងចាំ ថាប្រទេស មិនទាន់ សុខសន្តិភាព១០០ភាគរយទេ បន្ទាប់ពី របប ប៉ុល ពត ដួលរលំ។ ប្រវត្តិសាស្រ្តមួយ ដ៏ច្របូលច្របល់ ដែលបានលាងខួរក្បាល មនុស្ស ជាច្រើន ឲ្យទៅជាសាហាវ សំលាប់ជាតិសាសន៏ឯង ត្រូវការមេដឹកនាំ ដែលមិនត្រឹម តែវៃឆ្លាត ប៉ុន្តែ ជាមនុស្ស ដែលមានលក្ខណៈ ពិសេស មានឆន្ទៈ និងការលះបង់ ដ៏ខ្ពង់ខ្ពស់ ដើម្បីបង្រួបបង្រួមជាតិ រហូតដល់ក្លាយជា ប្រទេស ប្រជាធិបតេយ្យដូច សព្វថ្ងៃនេះ។

អាគារ ផ្ទះ សំណង់ ផ្លូវ សាលា អង្គការទាំងក្នុងនិងក្រៅស្រុក ទីកំសាន្ត សួរថាអ្វីខ្លះដែលខ្មែរមិនទាន់មាន?

មានមនុស្សជាច្រើន ប្រហែលជាគិតថា ការផ្លាស់ប្តូរសុទ្ធតែល្អ ប៉ុន្តែសួរថា អ្នកដឹងប៉ុណ្ណា អំពី អ្នកដែលមិនទាន់ បានបញ្ចេញនូវ សមិទ្ធផល អ្វីសោះ ក្រៅតែពីការអង្គុយ ចាំរិះគន់ គេពីក្រោយខ្នង? សូមកុំយល់ ច្រឡំថា មតិប្រឆាំងសុទ្ធ តែជាមតិ ដែលត្រឹមត្រូវនោះ។ តើមិនមែន គេគ្រាន់តែ និយាយបញ្ចុះបញ្ចូល ដើម្បីចង់ទទួលបាន អំណាចទេរឺ?

អ្នកដែល អ្នកខ្លះ កំពុងមើល ឃើញថាជា មនុស្សល្អនោះបានធ្វើអ្វីខ្លះ ហើយជួយ ជាប្រយោជន៏អ្នក? តើពួកគេ មិនមែន ជាអ្នកនិរទេស ចេញពី ប្រទេសពេលសង្គ្រាម ហើយត្រឡប់មកវិញ តែពេល ដែលស្រុកមានសន្តិភាព ដើម្បីស្វែងរក ឪកាស រកអំណាចទេរឺ? ពេលដែល ប្រទេស កំពុងប្រឈមមុខនឹង ភាពលំបាក បំផុត សួរថា អ្នកទាំងនោះ នៅឯណា?

ការគ្រប់គ្រង គ្រួសារមួយ ត្រឹមតែធ្វើជា ឳពុកម្តាយ នៅមាន កំហុសឆ្គង ការខ្វះខាត ចុះទម្រាំតែ ប្រទេសមួយ ដែលមាន គ្រប់វិស័យ មនុស្សក្រោម បង្គាប់រាប់ពាន់ ម៉ឺនអ្នក ម្តេចមិនអាច និងមិនមាន ចន្លោះនោះ។ សូមអ្នកទាំងអស់គ្នា ចងចាំការ កែប្រែ មិនមែន មានន័យថា ការផ្លាស់ប្តូរ អ្នកគ្រប់គ្រងនោះទេ។ ការផ្លាស់ប្តូរ គឺការបញ្ចេញ ឲ្យដឹងពីការ ខ្វះខាត ហើយរកមធ្យោបាយ កែប្រែ ប៉ុន្តែ មេដឹកនាំ ដែលជាវីរបុរសពិត របស់ប្រទេស គឺមិនអាច ផ្លាស់ប្តូរបានឡើយ។

 

មតិយោបល់របស់ប្រិយមិត្ត