យុវជនជាង២០០០០នាក់ ដង្ហែរក្បួន គាំទ្រគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ក្បួនដង្ហែរ របស់យុវជន ដែលមានការចូលរួម ដោយស្ម័គ្រចិត្ត ទាំង ប្រុសស្រី ដ៏ធំមួយ ត្រូវបានប្រព្រឹត្តឡើង កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៣ កន្លងទៅថ្មីៗនេះ បង្ហាញពីការគាំទ្រ យ៉ាងពេញទំហឹង មកលើ គណបក្សប្រជាជនកម្ពុជា ជាពិសេស បេក្ខភាព របស់ សម្តេតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអណត្តិទីប្រាំនេះ។

ក្បួនដង្ហែរ ដែលមានការចូលរួម យ៉ាងច្រើនកុះករ ពីមហាជន ជាពិសេស យុវជនកម្ពុជា ចំនួន ជាង២០០០០នាក់ ដោយមានក្បួនម៉ូតូ កង់ រថយន្តតូចធំ បានធ្វើដំណើរចេញពី កោះពេជ្រ ឆ្ពោះទៅកាន់ គោលដៅចោមចៅ ហើយហែរបកមកចូលទីក្រុងភ្នំពេញ វិញសំដៅគោលដៅ វត្តបទុមវត្តី តាមផ្លូវសហព័ន្ធរុស្ស៊ី។

នេះជាក្បួនដង្ហែរ ក្នុងទ្រុងទ្រាយធំមួយក្នុងចំណោម ក្បួនដង្ហែរទ្រង់ទ្រាយធំៗផ្សេងៗទៀត ដែលបានកើតឡើង ពាសពេញផ្ទៃប្រទេស ដែលបានឆ្លុះបញ្ចាំង យ៉ាងពិតប្រាកដ ពីសន្ទុះ ឆន្ទៈ របស់ប្រជាជន កម្ពុជា ជាពិសេស ពីសំណាក់យុវជន ក្នុងការគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលជា គណបក្សនយោយបាយ របស់ប្រជាជន ដើម្បីប្រជាជន ទាំងមូល។

ការគាំទ្រ ដ៏ក្លៀវក្លា របស់ ប្រជាជន ប្រុសស្រី គ្រប់ស្រទាប់វណ្ណះ ដែលស្តែងចេញតាមរយះ ការចូលរួម ដោយស្ម័គ្រចិត្ត ក្នុងការដង្ហែរក្បួន គាំទ្រ គណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់យុត្តិធម៌ ពិតប្រាកដមួយ ពីសំណាក់មហាជន ទទួលស្គាល់ស្នាដៃ និងកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងស្វែងរកសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ របស់កម្ពុជា។

យុវជនប្រុសស្រី ដែលបានចូលរួម យ៉ាងសកម្ម ក្នុងការដង្ហែរក្បួន មានជិះកង់ ម៉ូតូ រថយន្តតូចធំ របស់ខ្លួន ហើយលើកទង់ជាតិកម្ពុជា អមដោយទង់ គណបក្សប្រជាជនកម្ពុជា ដោយមោទនភាព ដែលបានកើតមកក្នុងសម័យតេជោ បានស្គាល់អ្វីទៅដែលហៅថាសន្តិភាព ពេញលេញ និងការអភិវឌ្ឍន៍ ជាក់ស្តែង។ សំលេងហ៊ោកញ្ច្រៀវ របស់ អ្នកចូលរួមក្បួនដង្ហែរ គាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងជាង២០០០០នាក់ បានលឺកងរំពង ពេញផ្លូវ ក្នុងទីក្រុងភ្នំពេញ សំដែងនូវការគាំទ្រ ក៏ដូចជាអំពាវនាវ សុំឲ្យមហាជនផ្សេងទៀត ចូលរួមគាំទ្រ ជារៀងរហូត គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន។

អ្នកចូលរួម ដង្ហែរក្បួន បង្ហាញការគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា តែងតែរក្សាបាននូវភាពមានសណ្តាប់ធ្នាប់ មិនបង្កឲ្យមាន បញ្ហាអ្វីនោះឡើយ។ ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ទៀតសោតន៍ ក៏តែងតែបាន ណែនាំ ក្រើនរំលឹក ដល់សមាជិក អ្នកគាំទ្រ ទាំងអស់ ដែលចូលរួម ក្នុងយុទ្ធនាការឃោសនា បោះឆ្នោតនេះ ឲ្យចេះរក្សាភាពថ្លៃថ្នូរ សណ្តាប់ធ្នាប់ ដោយមិនឲ្យបំពារបំពាន លើអ្នកណាម្នាក់នោះទេ ទោះជាត្រូវពើបប្រទះ នឹងការរំខាន ពីក្រុមដែលមាននិន្នាការ ផ្សេងក៏ដោយ។

ក្បួនដង្ហែរ កាលពីម្ស៉ិលម៉ិញ បានប្រព្រឹត្ត ទៅដោយរលូន ទោះជានៅដំណាក់កាលមួយ ក្រុមយុវជនរបស់គណបក្ស ផ្សេងមួយទៀត បានដង្ហែរគ្នាមគាបក្បួន ហើយធ្វើការវាយប្រហារ ដោយពាក្យសំដី អសុរស មកលើ ក្បួនដង្ហែរ របស់ ក្រុមអ្នកគាំទ្រ គណបក្សប្រជាជន ដែលនេះអាចចាត់ទុកថា ជាទង្វើដែលគ្មានក្រមសិលធម៌ ក៏ដោយ ក៏អ្នកចូលរួម ដង្ហែរក្បួនទាំងអស់ បានសំដែងឥរិយាបថ ប្រកបដោយភាពថ្លៃថ្នូរ ដោយមិនមានបង្កជាជម្លោះអ្វីវិញនោះឡើយ ក្រៅពីបន្តបង្ហាញ ការគាំទ្រ របស់ពួកគេ មកលើ គណបក្សប្រជាជនកម្ពុជា ដោយគ្មានងាករេ តាមរយះ ការលើកដៃ សញ្ញាសន្តិភាព និងសញ្ញាលេខ៤ ជាតំណាងលេខរៀង គណបក្សប្រជាជនកម្ពុជា ក្នុងសន្លឹកឆ្នោត។

វាជារឿងដែលគួរឲ្យសោកស្តាយ ដែលមានយុវជនបែបនេះ នៅក្នុងជួរអ្នកគាំទ្រ រឺក៏សកម្មជន របស់គណបក្សមួយផ្សេងទៀត ដែលតែងតែលាបពណ៌ គេឯងដើម្បីផលចំណេញនយោបាបក្ស របស់ខ្លួន ជាពិសេសការប្រើប្រាស់ យុទ្ធសាស្ត្រញុះញុង ឲ្យមានការស្អប់ខ្ពើម ជេរប្រមាថមើលងាយ យុវជនដូចគ្នា ដែលមាននិន្នាការផ្សេងគ្នានោះ។

 

សូម ចុចកន្លែងនេះ ដើម្បីចូលមើលរូបភាព សកម្មភាពហែរក្បួនរបស់យុវជន។

វីដេអូ ដែលបង្ហាញពីសកម្មភាព របស់យុវជនគណបក្សសង្គ្រោះជាតិ ស្កាត់ផ្លូវ ក្នុងលក្ខណះវាយឆ្មក់ ក្បួនដង្ហែរ របស់យុវជន គណបក្សប្រជាជនកម្ពុជា កាលពីម្ស៉ិលម៉ិញ ដោយមានស្រែកជាពាក្យអសុរស និងលាបពណ៌ខ្មែរគ្នាឯង។

មតិយោបល់របស់ប្រិយមិត្ត