លោក សុគន្ធ វិសាល បានចុះជួបសំណេះសំណាល និងប្រជុំ ជាមួយយុវជនទាំង១២ក្រុម

កំពង់ធំ៖ លោក សុគន្ធ វិសាល បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រជុំ ជាមួយយុវជនទាំង១២ក្រុម ព្រមទាំងក្រុមបច្ចេកទេសការងារវាស់វែងដីធ្លី ផ្តោតសំខាន់ទៅលើ៣ចំនុចៈ១. ការងារសម្អាតទិន្នន័យ,បិទ និងចែកបណ្ណកម្មសិទ្ធិតាមភូមិដែលឈរជើង និងការងារសង្គមតាមរយៈចុះទៅ ដល់តាមផ្ទះប្រជាជន មិនត្រូវនៅទំនេរចំណាយពេលឥតប្រយោជន៍ ត្រូវឆ្លៀតពេលធ្វើការដើម្បីក្រេបយក ចំណេះវិជ្ជា ទាំងការងារវាស់វែងដីធ្លី និងការងារសង្គម។ ២.ពង្រឹងវិន័យ និងការសមគ្គីផ្ទៃក្នុងព្រោះ ជិតដល់ ថ្ងៃឈប់សម្រាក នាថ្ងៃយុទ្ធនាការបោះឆ្នោត។ ៣.បើកប្រាក់បំប៉ន,ទឹកសុទ្ធ និងអង្ករ។ នៅក្នុងកិច្ចប្រជុំ លោកប្រធានមន្ទីរសុរិយោដីបានលើកឡើងពីការបិទបញ្ចប់នូវការវាស់វែងដីធ្លី និងចែកបណ្ណកម្មសិទ្ធិនៅថ្ងៃ ទី២០ ខែមិថុនាឆ្នាំ២០១៣ ប៉ុន្តែសម្រាប់ខេត្តកំពង់ធំនេះការចែកប័ណ្ណ នឹងត្រូវឈានដល់ខែកក្កដា(ក្នុង អំឡុង ពេលឃោសនាបោះឆ្នោត)។ដូច្នេះស្នើសុំ ជួយសហការណ៍គ្នា ដើម្បីបញ្ចប់ការងារ ទាន់ពេលវេលា។ ឯកឧត្តម អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើចំពោះក្រុមយុវជនទាំងអស់ថា ការចុះធ្វើការងារសង្គមអាចទាក់ទង មកសាលាខេត្តគ្រប់ពេលវេលាចំពោះជំនួយទ្រង់ទ្រាយធំដែលក្រុមយុវជនមិនមានលទ្ធភាព។

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត