យុវជនស្ម័គ្រចិត្ត ចូលរួម សាងសង់ផ្ទះ ជូនស្ត្រីមេម៉ាយ

កំពង់ឆ្នាំង៖ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ក្រុមទី៨៧ស៊ី បានសហការគ្នា ជួយសាងសង់ ផ្ទះខ្ទមតូចមួយ ផ្តល់ជូន ស្ត្រីមេម៉ាយ ដែលមានបន្ទុក កូនច្រើន នៅខេត្តកំពង់ឆ្នាំង។

ដោយយល់ឃើញ ការលំបាក របស់ស្ត្រីមេម៉ាយ ក្នុងភូមិម្នាក់ ដែលមានកូន ក្នុងបន្ទុក ចំនួន៧នាក់ ហើយរស់នៅក្នុងខ្ទម ជរា នៅលើដី របស់ ប្រជាពលរដ្ឋ ផ្សេងទៀតក្នុងភូមិ ហើយគ្មានដីស្រែ ផងនោះ យុវជនស្ម័គ្រចិត្ត ក្រុមទី៨៧ស៊ី បានសាងសង់ តួផ្ទះចំនួន១ខ្នង ធ្វើអំពីឈើ ប្រកសង្ក័សី ដោយចំណាយអស់ទឹកប្រាក់ ៣លាន ៩សែន ៥ម៉ឺនរៀល ដើម្បីសំរួល ដល់ការរស់នៅ របស់ស្ត្រីទុរគតរូបនេះ។

ការសាងសង់ តួផ្ទះនេះ បានចាប់ផ្តើមឡើង តាំងពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៣ ហើយបញ្ចប់ នាថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៣។

ការប្រារព្ធពិធី ប្រគល់ផ្ទះ ទៅដល់ស្ត្រីមេម៉ាយ មួយរូបនេះ នឹងគ្រោងធ្វើឡើង នាថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៣ ក្នុងពេលឆាប់ៗនេះ ហើយក៏មាន សប្បុរសជន មួយចំនួន នឹងឧបត្ថម្ភ ជាអំណោយផ្សេងៗផងដែរ។

សូម ចុចកន្លែងនេះ ដើម្បីចូលមើលរូបភាពបន្ថែម។

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត