យុវជនស្ម័គ្រចិត្ត ក្រុមទី៨៧ស៊ី ធ្វើបុណ្យឆ្លងអណ្តូង

កំពង់ឆ្នាំង៖ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមទី៨៧ស៊ី ក្នុងគោលដៅខេត្តកំពង់ឆ្នាំង បានចូលរួម ពិធីបុណ្យឆ្លងអណ្តូងទឹក នៅវត្តរលុង ស្ថិតក្នុងភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស។

អណ្តូងទឹកមួយនេះ ជាស្នាដៃ កសាងដោយ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ដែលបានសហការគ្នា សាងសង់ អណ្តូងនេះឡើង ដើម្បីឆ្លើយតប ទៅនឹង បញ្ហាខ្វះខាតទឹក និងគ្មានបណ្តាញទឹក ទៅដល់ ភូមិសាស្ត្រវត្តរលុង។

យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមទី៨៧ស៊ី បានចាប់ផ្តើម ផ្តួចផ្តើម គំនិត ជីកអណ្តូងនេះឡើង នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៣ ហើយបានកសាងរួចរាល់ នៅថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៣។

អណ្តូងនេះ បានត្រូវដាក់ឲ្យប្រើប្រាស់ ជាផលប្រយោជន៍រួម របស់វត្តរលុង ក៏ដូចជាប្រជាជន ជិតខាងវត្ត។

សូម ចុចកន្លែងនេះ ដើម្បីមើលរូបបន្ថែម។

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត