យុវជន រៃអង្គាស ថវិកា ឧបត្ថម្ភ យុវជនស្ម័គ្រចិត្ត ដែលទទួលមរណៈភាព

យុវជន សម្តេចតេជោ ក្រុមទី២៧ ខេត្តកំពង់ចាម រួមគ្នាធ្វើបុណ្យ ឧទ្ទិសដល់ វិញ្ញាណកន្ធ យុវជន សន ភាស់

តាកែវ៖ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ជានិច្ចជាកាល តែងតែ ជួយទុក្ខធុរះគ្នា ទៅវិញទៅមក មិនត្រឹមតែ ចំពោះសមាជិក ក្នុងក្រុម ប៉ុណ្ណោះទេ ថែមទាំងចេះជួយទុក្ខធុរះ របស់ យុវជនស្ម័គ្រចិត្ត ដែលនៅក្រុមដ៏ទៃផងដែរ។

ជាក់ស្តែង បន្ទាប់ ពីទទួល ដំណឹង មរណភាព របស់ យុវជនស្ម័គ្រចិត្ត សន ភាស់ កាលពីថ្ងៃទី ០២ ខែ ឧសភា កន្លងមក យុវជនស្ម័គ្រចិត្ត តាមក្រុមដ៏ទៃៗ ទៀត ទាំងអ្នកដែលបានស្គាល់ យុវជន សន ភាស់ និងអ្នកដែលមិនដែលស្គាល់គ្នាសោះ ពីមុនមក សុទ្ធតែបាន ចូលរួមកាន់ទុក្ខ សោកស្តាយ ការបាត់បង់ កំលាំង ការងារ ដ៏សំខាន់ ក្នុងការបំពេញ បេសកកម្ម វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋនេះ។ ក្រុមយុវជនខ្លះមិនត្រឹម តែបានចូលរួម ធ្វើការកាន់ទុក្ខ ពីចំងាយ ប៉ុណ្ណោះទេ ពួកគេ បានទៅវត្ត ធ្វើបុណ្យ ឧទ្ទិសកុសល ដល់ វិញ្ញាណកន្ធ របស់ យុវជន សន ភាស់ ផងដែរ។

កំលាំងសាមគ្គី ជាធ្លុងមួយ របស់ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ មួយទៀត គឺស្តែងចេញ តាមរយះ ការស្ម័គ្រចិត្ត របស់ យុវជន គ្រប់ក្រុមទាំងអស់ ពីគ្រប់ខេត្ត រៃអង្គាសគ្នាជាថវិកា ដើម្បីចូលរួម ជាបច្ច័យបុណ្យសព របស់ យុវជន សន ភាស់ ផងដែរ។ នេះគឺជាការឆ្លើយតប យ៉ាងរហ័ស និងត្រូវពេលវេលា ដែលអាចជួយ សម្រួល បន្ទុក របស់គ្រួសារ លោក សន ភាស់។

បេសកកម្ម ប្រវត្តិសាស្ត្រ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ មិនត្រឹមតែ បានផ្តល់ឨកាស ឲ្យយុវជនកម្ពុជា បានចូលរួម ក្នុងគោលនយោបាយ អភិវឌ្ឍន៍ជាតិ និងកាត់បន្ថយភាពក្រីក្រ របស់ សម្តេចតេជោ ប៉ុណ្ណោះទេ បេសកកម្មនេះ បានធ្វើឲ្យ យុវជនកម្ពុជា ចេះសាមគ្គីគ្នា ជួយទុក្ខធុរះ គ្នាទៅវិញទៅមក ជាដរាប។

ខាងក្រោមនេះ ជាបញ្ជី ថវិកា ដែលយុវជន តាមខេត្តនីមួយៗ បានរៃអង្គាសបាន៖

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត