យុវជនស្ម័គ្រចិត្ត ចុះជួយប្រជាពលរដ្ឋ ច្រូតកាត់

បន្ទាយមានជ័យ៖ យុវជនស្ម័គ្រចិត្ សម្តេចតេជោ មិនធ្វើឲ្យពេលវេលា ទំនេរ កន្លងទៅ ដោយគ្មានប្រយោជន៍ នោះទេ។ ខណៈដែល យុវជន នៅទីក្រុង រឺតាមទីរួមខេត្ត ចំណាយពេល ដើរកំសាន្ត ឬជួបជុំគ្នា លេងសើច យ៉ាងសប្បាយ នៅពេលចុង សប្តាហ៍ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ជាទូទៅ ប្រើប្រាស់ ពេលវេលា សំរាក ចុងសប្តាហ៍ របស់ពួកគេ ធ្វើការងារ ជាប្រយោជន៍ យ៉ាងសម្បើម សម្រាប់ សហគមន៍ ដែលពួកគេ កំពុងបំពេញ ការងារ វាស់វែងដីធ្លី នៅទីនោះ។ ជារឿយៗ ការងារទាំងនោះ ត្រូវតែស្ថិត ក្រោមកំដៅថ្ងៃ ជានិច្ច។

នេះជាសក្ខីភាព ដែលមិន អាចបដិសេធបាន ដែលថា យុវជនស្ម័គ្រចិត្ត ទាំងអស់ មិនមែន ត្រឹមតែ បំពេញ ការងារ វាស់វែងដីធ្លី ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំង ចូលរួម ការងារ អភិវឌ្ឍន៍ ភូមិឃុំ ផងដែរ។ ការងារ ទាំងនោះ មានដូចជា ការចុះជួយ ស្ទូង និងច្រូតកាត់ សាងសង់ ជួសជុលផ្លូវ និងស្ពាន សាលា និងជួយបង្រៀន សហគមន៍ ដែលមានសិស្ស ក្រីក្រ ។ល។

ជាក់ស្តែង យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន នៅខេត្តបន្ទាយមានជ័យ ថ្មីៗនេះ បានចុះជួយ ប្រជាពលរដ្ឋ ច្រូតកាត់ នៅភូមិ ពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក បន្ទាយមានជ័យ។ នេះជាកាយវិការ ដ៏ថ្លៃថ្លា របស់ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ទាំងអស់ ដែលកាយវិការនេះ ឆ្លុះបញ្ចាំង យ៉ាងច្បាស់ ពីការចងចាំ និងអនុវត្ត ឥតងាករេ នូវអនុសាសន៍ របស់ សម្តេចតេជោ ដែលតែងតែ ផ្តាំផ្ញើរ ឲ្យ យុវជនទាំងអស់ ធ្វើខ្លួនជាប្រយោជន៍ ដល់ប្រទេសជាតិ និងសហគមន៍ របស់ពួកគេ។

មតិយោបល់របស់ប្រិយមិត្ត