លិខិតពីយុវជនស្ម័គ្រចិត្ត ក្រុមទី៧៨

ក្រុមទី (៧៨)

ប្រចាំឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

សកម្មភាព ក្រុមយុវជនយើងខ្ញុំ ចុះចែកអំណោយ ដល់កុមារីកំព្រារស់នៅជាមួយ ជីដូនចាស់ ហើយសាលារៀននៅឆ្ងាយពីផ្ទះទៀត។

កុមារីឈ្មោះ មួក ចន្ទី  អាយុ ៧ ឆ្នាំ រៀនថ្នាក់ទី២ រស់នៅក្នុង ភូមិកំពុង់លុក ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពុង់ធំ។

អំណោយដែលក្រុមយុវជនយើងខ្ញុំចុះចែករួមមាន អង្ករ ៥០kg មីយើង ១កេស សំលៀកបំពាក់ ២កំផ្លេ ប្រដាប់សិក្សាមួយចំនួន រួមទាំងថវិការមួយចំនួន។

យើងខ្ញុំ សូមអរគុណដល់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង គតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបាន យកចិត្តទុកដាក់ ដល់កូន។

ហើយយើងខ្ញុំ សូមអរគុណ ដល់បងប្រុស ហ៊ុន ម៉ានិត និងក្រុមការងារទាំងអស់

និងសូមអរគុណដល់ បងប្រុស សុគន្ធ វិសាល ដែលតែងតែ នែនាំ និងយកចិត្តទុកដាក់ ដល់ក្រុមយុវជនយើងខ្ញុំ។

មតិយោបល់របស់ប្រិយមិត្ត