យុវជនស្ម័គ្រចិត្ត ចុះជួយឧបត្ថម្ភ កុមារកំព្រា

កំពង់ឆ្នាំង៖ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ក្រុមទី៩១ ប្រចាំខេត្តកំពង់ឆ្នាំង បានសហការគ្នា ជួយឧបត្ថម្ភ ស្បៀងអាហារ សំភារះសិក្សា និងកង់ ដល់កុមារកំព្រា ៤រូប។

កុមារកំព្រា ទាំងបួនរូប រស់នៅ ភូមិពារាំង ឃុំចោងមោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ កុមារទាំងបួនរូប ទទួលបាន កង់ពីរគ្រឿង អង្ករ៥០គីឡូ ប៊ិច សៀវភៅ ជ័រលុប បន្ទាត់ សំលៀកបំពាក់ សារ៉ុង ក្រម៉ា ទឹកសុទ្ធ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិកា៣០ម៉ឺនរៀល។

អំណោយ បន្តិចបន្តួច ដែលស្តែងចេញ ពីទឹកចិត្ត ដ៏ស្មោះស និងយកចិត្តទុកដាក់ខ្ពស់ របស់ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន នេះ សង្ឃឹមថា នឹងអាចជួយ សំរួល ជីវភាព របស់ កុមារកំព្រា ទាំងបួនរូប ជាពិសេស អាចឲ្យពួកគេ មានសំភារះ គ្រប់គ្រាន់ សមរម្យ សម្រាប់ ការសិក្សា របស់ ពួកគេ។

សូមចុចកន្លែងនេះ ដើម្បីមើលរូបភាពបន្ថែម។

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត