យុវជនស្ម័គ្រចិត្ត ជួបជុំ ស្តាប់ការណែនាំ​ មុននឹងចេញដំណើរ ទៅបន្តការងារ

ទិដ្ឋភាព យុវជន ស្តាប់ការណែនាំ ក្នុងសាលមហោស្រព ទាំងមូល

ភ្នំពេញ៖ មុនពេលដែល យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ចេញដំណើរ ទៅបន្ត បេសកកម្ម វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នាថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៣ វិញ ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម បានដឹកនាំ ការសំណេះសំណាល ដ៏ធំមួយ ជាមួយ យុវជនស្ម័គ្រចិត្ត ទាំងអស់ នៅក្នុងសាលមហោស្រព កោះពេជ្រ នៅវេលាម៉ោង៣រសៀល កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៣ កន្លងទៅនេះ។

ឯកឧត្តម អ៊ឹម ឈុនលឹម ខណៈថ្លែងទៅកាន់ យុវជនស្ម័គ្រចិត្ត ទាំងអស់

ឯកឧត្តម អ៊ឺម ឈុនលឹម បានអញ្ជើញ ជាអធិបតី សំដែងការស្វាគមន៍ ក្នុងការបើកកម្មវិធី សំណេះសំណាល ដោយបាន បូកសរុប ការងារវាស់វែងដីធ្លី ដែលបានសម្រេច កន្លងមក ហើយបានសរសើរ ចំពោះស្នាដៃការងារ ដែលកើតចេញពីការស្ម័គ្រចិត្ត ដ៏ប្តូរប្តាច់ របស់ យុវជនស្ម័គ្រចិត្ត ទាំងអស់។ ឯកឧត្តម ក៏បាន មានប្រសាសន៍ ក្រើនរំលឹក ដល់យុវជនស្ម័គ្រចិត្ត ទាំងអស់ ឲ្យចងចាំថា បេសកកម្មវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋនេះ មិនអាចកើតមានបានឡើយ បើគ្មានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម បានលើក ប្រសាសន៍ថ្មីៗ របស់ សម្តេចតេជោ មកបញ្ជាក់ថា រាល់ការចំណាយ ទាំងអស់ សម្រាប់ បេសកម្មនេះ ត្រូវបានទទួលខុសត្រូវ ដោយគណបក្ស ប្រជាជន ទាំងស្រុង ដោយមួយខែៗ ចំណាយ រាប់លានដុល្លារ។

លោក សរ សុវណ្ណ មន្ត្រី ក្រសួង រៀបចំដែនដី នគររូបនីយកម្ម

លោក សរ សុវណ្ណ មន្ត្រី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម ក៏បានចូលរួម ក្នុងការសំណេះសំណាលនេះ ដោយបាន លើកពីខ្លឹមសារ របស់ បទបញ្ជា០១ មកបកស្រាយ បញ្ជាក់ ឲ្យ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ យល់កាន់តែច្បាស់ បន្ថែមទៀតផងដែរ។ លោក បានទទួច ឲ្យមានការសហការគ្នា ឲ្យកាន់តែប្រសើរ ឡើងរវាង មន្ត្រីបច្ចេកទេស និងមន្ត្រីវាល ធ្វើយ៉ាងណា បង្កើនប្រសិទ្ធិភាព នៃការវាស់វែងដីធ្លី ឲ្យបានកាន់តែល្អ។

ជាចុងក្រោយ លោក ហ៊ុន ម៉ានិត ប្រធាន ក្រុមការងារ អ្នកសម្របសម្រួល យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ក៏បានឡើងសំណេះសំណាល ជាការបញ្ចប់ កម្មវិធីផងដែរ។ លោក ហ៊ុន ម៉ានិត បានចោទជាសំនួរ ថាហេតុអ្វី បានជាមានការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នេះកើតឡើង សំដៅយ៉ាងណា ដាស់តឿន ស្មារតី របស់ យុវជនស្ម័គ្រចិត្ត ទាំងអស់ ឲ្យស្គាល់ច្បាស់ពី គោលបំណង នៃបេសកកម្ម និងតួនាទី របស់ខ្លួន ក្នុងការធ្វើឲ្យ បេសកកម្មនេះ ទទួលបាន ជោគជ័យ ទាំងស្រុង។ លោក ហ៊ុន ម៉ានិត បានរំលឹកថា បេសកកម្ម វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នេះ គឺមានគោលបំណង មិនត្រឹមតែ សម្រាប់ ផ្តល់ប័ណ្ណកម្មសិទ្ធិ ស្រពច្បាប់ លើការកាន់កាប់ដី របស់ ប្រជាពលរដ្ឋ ប៉ុណ្ណោះទេ ថែមទាំងចូលរួម ជាវិភាគទាន ដ៏ធំ ក្នុងការកាត់បន្ថយ ភាពក្រីក្រ របស់ ប្រជាពលរដ្ឋ។ ជាពិសេស កម្មវិធីនេះ បានផ្តល់ ឨកាស ឲ្យយុវជន ទាំងអស់ ចូលរួម ក្នុងដំណើរការ អភិវឌ្ឍ ប្រទេសជាតិ ក្រោមការដឹកនាំ របស់ សម្តេចតេជោ។

លោក ហ៊ុន ម៉ានិត សំណេះសំណាល ជាមួយ យុវជន ក្នុងបរិយាកាស ស្និទ្ធស្នាល និងសាមញ្ញបំផុត

1 មតិយោបល់

  1. ឈាងចន្ថា 06/05/2013 at 10:17 AM - Reply

    មិតិយោបល់…សំណមពរអោយបញ្ចូលចំរៀងកូនប្រុសក្រោមពន្លឹព្រះចន្ទ័ព្រោះបទនោះពិរោះមានន័យឆ្លុះបញ្ចាំងពីជីវិតសម្តេចតេជោតស៊ូក្នុងជីវិតនិងតស៊ូដើម្បីប្រទេសជាតិ៕

មតិយោបល់របស់ប្រិយមិត្ត