យុវជនស្ម័គ្រចិត្ត ជួបជុំគ្នា នៅកោះពេជ្រ តៀមចេញដំណើរ នៅថ្ងៃស្អែក

ភ្នំពេញ៖ បន្ទាប់ពី យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន បានត្រឡប់ មកកាន់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៣ ដើម្បីចាប់ផ្តើម ឈប់សំរាក ដើម្បីចូលរួម ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ជិតពីរសប្តារហ៍មក យុវជនស្ម័គ្រចិត្ត សម្តេចតេជោ បានវិលត្រឡប់ មកជួបជុំគ្នាម្តងទៀត នាថ្ងៃនេះ នៅសាលមហោស្រព កោះពេជ្រ ដើម្បីជួបសំណេះសំណាល ជាមួយ ក្រុមការងារ អ្នកសម្របសម្រួល និងដើម្បីត្រៀមខ្លួន ចេញទៅបន្ត ការងារ នៅថ្ងៃស្អែក ទៅតាមគោលដៅរៀងៗខ្លួន។

នៅល្ងាចថ្ងៃនេះ វេលាម៉ោង ៣រសៀល ក៍មានការអញ្ជើញ ចូលរួម ជាកិត្តិយស ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម ក្នុងការធ្វើការសំណេះសំណាល និងផ្តល់ការណែនាំ អំពីបទបញ្ជា០១ ដល់យុវជនស្ម័គ្រចិត្ត ផងដែរ នៅក្នុងសាលមហោស្រព កោះពេជ្រ ផងដែរ។

ការបានឈប់សំរាក រយះពេល យូរមួយនេះ បានផ្តល់ឨកាស ឲ្យយុវជនស្ម័គ្រចិត្ត គ្រប់រូប ធ្វើដំណើរ ទៅជួបជុំ ក្រុមគ្រួសារ ញាតិមិត្ត ជិតឆ្ងាយ នៅតាមទីជនបទ គ្រប់ច្រកល្ហក នៅក្នុងប្រទេស ដើម្បី ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាពិធីបុណ្យ ប្រពៃណីជាតិ ដ៏ធំ និងសំខាន់ បំផុត សម្រាប់ ប្រជាជនខ្មែរ គ្រប់រូប។ ជាពិសេស យុវជនស្ម័គ្រចិត្ត អាចមានពេលវេលា គ្រប់គ្រាន់ សមរម្យ ចំណាយពេលវេលា ដ៏មានតំលៃ នេះជាមួយ អ្នកដែលជាទីស្រលាញ់ របស់ពួកគេ ដើម្បី បន្ធូរបន្ថយ ភាពតានតឹង និងនឿយហត់ ទាំងឡាយណា ពីការងារ។

មតិយោបល់របស់ប្រិយមិត្ត