ឆ្នាំថ្មី ស្មារតី ឆន្ទះថ្មី សម្រាប់ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ

ភ្នំពេញ៖ ការឈប់សំរាក ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានឈានមកដល់ ទីបញ្ចប់ហើយ នៅពេលនេះ ហើយយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ពិតជាបាន ប្រើប្រាស់ពេលវេលា ឈប់សំរាក ដ៏មានតំលៃនេះ ជួបជុំគ្រួសារ បងប្អូន និងធ្វើដំណើរកំសាន្ត ទៅកាន់រមនីយដ្ឋានផ្សេងៗ ដើម្បីលំហែ អារម្មណ៍ ឲ្យផុតពីភាពតានតឹង ពីការងារផ្សេងៗផងដែរ។

យើងសង្ឃឹមថា ក្នុងឨកាស ឈប់សំរាកនេះផងដែរ យុវជនស្ម័គ្រចិត្ត ទាំងអស់ ដែលបានធ្វើដំណើរ ទៅគ្រប់ទិសទី ពិតជាអាច ថែរក្សាបាននូវ សុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាព អក្នដំណើរដ៏ទៃទៀត និងរក្សាឲ្យបានភាពថ្លៃថ្នូរ ឲ្យសមជាកូនចៅ របស់ សម្តេចតេជោ ហ៊ុន សែន ដោយជៀសឲ្យផុត ការបៀតបៀន អ្នកដ៏ទៃ ដោយចេតនាក្តី ដោយអចេតនាក្តី។

យើងជឿជាក់ថា បន្ទាប់ពីការឈប់ សំរាកនេះ យុវជនស្ម័គ្រចិត្ត ទាំងអស់ នឹងចាប់ផ្តើមឆ្នាំថ្មី ជាមួយនឹងឆន្ទះថ្មី កំលាំង និងស្មារតីថ្មី ក្នុងការបន្ត បំពេញ ការងារវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ទៀត ជាពិសេសកាន់តែយល់ច្បាស់ ពីគោលនយោបាយ របស់ ថ្នាក់ដឹកនាំ ដែលដាក់មក សំដៅធ្វើយ៉ាងណា អនុវត្ត ការងារ ប្រកបដោយប្រសិទ្ធិភាព។

មតិយោបល់របស់ប្រិយមិត្ត