យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ឈប់សំរាក បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ

ភ្នំពេញ៖ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន បានវិលមកកាន់ ទីក្រុងភ្នំពេញ កាលពីថ្ងៃ អាទិត្យ ទី ០៧ ខែ មេសា ឆ្នាំ ២០១៣ កន្លងមកនេះ ដើម្បីចាប់ផ្តើម ការឈប់សំរាក អបអរ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។

នៅមុខ សាលមហោស្រព កោះពេជ្រ យុវជនស្ម័គ្រចិត្ត មកពីគ្រប់ ខេត្តគោលដៅ ទាំងអស់ ត្រូវបាន ទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់ ក្រុមការងារអ្នកសម្របសម្រួល តាមខេត្តនីមួយ បន្ទាប់ពី ធ្វើដំណើរ យ៉ាងវែងឆ្ងាយ ពីតំបន់គោលដៅមក។

យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ទាំងអស់ នឹងទទួលបាន ការឈប់សំរាក ចាប់ពីថ្ងៃទី ០៨ ខែ មេសា រហូតដល់ ថ្ងៃទី ១៩ ខែ មេសា ដើម្បី រំសាយខ្លួន ពីការនឿយហត់ បន្ទាប់ ពីបំពេញការងារ យ៉ាងសកម្ម ក្នុងការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅតាម តំបន់ ជនបទ នៃប្រទេសកម្ពុជា កន្លងមក ជាពិសេស យុវជនស្ម័គ្រចិត្ត នឹងមានពេល ធ្វើដំណើរ ទៅភូមិកំណើត ជួបជុំ គ្រួសារ បងប្អូន ដើម្បី រៀបចំ និងចូលរួម ប្រារព្ធ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលនឹង ប្រព្រឹត្ត ទៅពីថ្ងៃទី ១៤ មេសា ដល់ថ្ងៃទី ១៦ មេសា ខាងមុខនេះ។

នៅពេលដែល យុវជនស្ម័គ្រចិត្ត មកដល់ សាលមហោស្រព កោះពេជ្រ អ្នកសម្របសម្រួល ទទួលបន្ទុក ខេត្តនីមួយៗ បានសំណេះសំណាល ជាមួយ យុវជនស្ម័គ្រចិត្ត គ្រប់ក្រុមទាំងអស់ ហើយ បានកោតសរសើរ ពីលទ្ធផលការងារ ក៏ដូចជាណែនាំ ពីគោលការណ៍ មួយចំនួន ដល់យុវជនស្ម័គ្រចិត្ត ដើម្បី រក្សាក្រិត្យវិន័យ និងប្រសិទ្ធិភាព ក្នុងការបំពេញ ការងារ។

ជាងនោះទៅទៀត យុវជនស្ម័គ្រចិត្ត ទាំងអស់ ទាំងអ្នក ដែលចូលរួម តែក្នុង បេសកកម្ម វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជំហានទី១ និងអ្នកដែលចូលរួម ក្នុងជំហានទី២ និងយុវមន្ត្រី ទាំងអស់ សុទ្ធតែត្រូវបាន ទទួល លិខិតថ្លែងអំណរគុណ ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅកាន់ ឪពុកម្តាយ អាណាព្យាបាល រឺស្វាមី ភរិយា របស់ យុវជនស្ម័គ្រចិត្ត ទាំងអស់។

ជារៀងរាល់ថ្ងៃ សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ តែងតែ កោតសរសើរ វីរៈភាព និងពលិកម្ម របស់ យុវជនស្ម័គ្រចិត្ត ទាំងអស់ ក្នុងការចូលរួម ចំនែក កសាង ប្រទេសជាតិ បំរើ ប្រជាពលរដ្ឋ ក្រីក្រ តាមតំបន់ជនបទ តាមរយះ ការស្ម័គ្រចិត្ត ចូលរួម បំរើ បេសកកម្ម វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ដែលជា បេសកកម្ម ប្រវត្តិសាស្ត្រ ក្នុងគោលនយោបាយចាស់ សកម្មភាពថ្មី ក្នុងវិស័យដីធ្លី របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏វៀងវៃ របស់ សម្តេចតេជោ។

ការចូលរួម របស់ យុវជនស្ម័គ្រចិត្ត គ្រប់រូប ពិតជាមិនអាច ធ្វើទៅបាន បើសិន ជាគ្មានការគាំទ្រ ពីសមាជិក ក្រុមគ្រួសារ របស់ ពួកគេនោះឡើយ។

ដូច្ចេះ លិខិតថ្លែងអំណរគុណ របស់ សម្តេចតេជោ និងលោកជំទាវ បានស្តែង ឲ្យឃើញច្បាស់ នូវជំរៅចិត្ត ការគោរព ស្រលាញ់ និងដឹងគុណ របស់ សម្តេចតេជោ និងលោកជំទាវ មិនត្រឹមតែ ចំពោះ យុវនិស្សិតស្ម័គ្រចិត្ត ទាំងអស់គ្នា ប៉ុណ្ណោះទេ ថែមទាំង ទៅដល់ មាតាបិតា អាណាព្យាបាល ស្វាមី និងភរិយា របស់ យុវជនស្ម័គ្រចិត្ត ទាំងអស់ ដែលអនុញ្ញាត ឲ្យពួកគេ ឃ្លាតឆ្ងាយ ពីក្រុមគ្រួសារ ដើម្បី បំពេញ ការងារ ដ៏សំខាន់នេះ នៅតាមតំបន់ ជនបទ ឲ្យបាន ជោគជ័យ ផងដែរ។

 

មតិយោបល់របស់ប្រិយមិត្ត