យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ខេត្តតាកែវ ផ្តល់សម្ភារះសិក្សា ដល់សិស្សសាលា ឧត្តមសីលា

ខេត្តតាកែវ៖ ឆ្លើយតបនឹង ការស្នើរសុំ របស់ លោកនាយក សាលាបឋមសិក្សា ឧត្តមសីលា ក្នុងឃុំស្រែរនោង ស្រុកត្រាំកក់, យុវជនសម្ដេចតេជោ ប្រចាំខេត្តតាកែវ ទាំងបីក្រុម បានចំណាយ ថវិការផ្ទាល់ខ្លួនដើម្បី ទិញសៀវភៅ ខ្មៅដៃ និងថវិការ ១០០០ រៀល ជូនដល់សិស្ស និង ១០០០០ រៀល សម្រាប់គ្រូ កាលពីថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៣។

មុននឹងចែក សម្ភារៈសិក្សា ទាំងនោះ ជូនដល់សិស្ស យើងបានណែនាំ បង្ហាញពីការងារ របស់ យុវជនស្ម័គ្រចិត្ត សម្ដេចតេជោ ក្នុងបេសកកម្មវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋខ្មែរ ផ្ដួចផ្ដើមដោយ សម្ដេចតេជោ និងដឹកនាំដោយក្រុមការងារ របស់ លោកប្រធាន ហ៊ុន ម៉ានិត ជាបុត្រាទីបី របស់សម្ដេច និងលោកជំទាវ។ បន្ទាប់មក មានកម្មវិធីសិក្សា និងស្ដាប់រឿងនិទានខ្លីៗ និទានដោយ យុវជនស្ម័គ្រចិត្ត សម្ដេចតេជោ, លេងល្បែង បំប៉នបញ្ញា ស្មារតី, និងកម្មវិធីចែក សម្ភារៈសិក្សា ជាកិច្ចបិទបញ្ចប់ កម្មវិធី។

កម្មវីធីទាំងមូល បានបញ្ចប់ ទៅដោយភាតរៈ ស្និទ្ធស្នាល សប្បាយរីករាយក្រៃលែង ដោយមានមិត្តស្ម័គ្រចិត្ត មកពីប្រទេសអង់គ្លេស ស្កុតឡែន កូរ៉េ ចូលរួម បង្រៀន យ៉ាងសស្រាក់សស្រាំ។ យុវជនស្ម័គ្រចិត្ត សម្ដេចតេជោ ទាំងអស់ ត្រឡប់មកផ្ទះវិញ ជាប់មកជាមួយ អនុស្សាវរីយ៍ ចាក់ជ្រៅក្នុងក្រអៅបេះដូង ស្រឡាញ់ អាណិតប្អូនៗកុមារ និងចងចាំជានិច្ច នូវប្រសាសន៍ របស់ សម្ដេចតេជោ៖ បើនៅឲ្យគេស្រឡាញ់ ចេញឲ្យគេនឹក។

 

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត