យុវជនស្ម័គ្រចិត្ត ខេត្តកំពង់ធំ ជួបសំណេះសំណាល ផ្លាស់ប្តូរ បទពិសោធន៍

ជំនួប ប្រជុំ ផ្លាស់ប្តូរ បទពិសោធន៍ នៅសាលប្រជុំ ខេត្តកំពង់ធំ

កំពង់ធំ៖ ជំនួប សំណេះសំណាល ដោយមាន ការចូលរួម ពីមន្ត្រីជំនាញ អជ្ញាធរខេត្ត និងអជ្ញាធរ ដែលពាក់ព័ន្ធ ក្នុងមូលដ្ឋាន ជាមួយ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ក្នុងគោលដៅ ខេត្តកំពង់ធំ ត្រូវបានធ្វើឡើង នៅក្នុង សាលប្រជុំខេត្ត កាលពីថ្ងៃ អាទិត្យ ទី ១៧ ខែ មិនា ឆ្នាំ ២០១៣ កន្លងទៅនេះ។

ពិធីសំណេះសំណាលនេះ ក៏មាន ការចូលរួម ពីសំណាក់ លោក អ៊ុត សំអន អភិបាលរង ខេត្តកំពង់ធំ និង លោក សុគន្ធ វិសាល អ្នកសម្របសម្រួល ក្រុមយុវជនស្ម័គ្រចិត្ត ប្រចាំខេត្តកំពង់ធំ ផងដែរ។

ជំនួប ប្រជុំ ផ្លាស់ប្តូរ បទពិសោធន៍ នៅសាលប្រជុំ ខេត្តកំពង់ធំ

លោក សុគន្ធ វិសាល បានឲ្យដឹងថា ការជួប សំណេះសំណាល ក្នុងបរិយាកាស ប្រកបដោយការចូលរួម ពីក្រុមមន្ត្រីមូលដ្ឋាន ជំនាញ និងពាក់ព័ន្ធ ទាំងអស់ ជាមួយ ក្រុមយុវជនស្ម័គ្រចិត្ត នឹងត្រូវធ្វើឡើង ជារៀងរាល់ខែម្តង។ ការជួបប្រជុំ បែបនេះ នឹងផ្តល់ឨកាស ឲ្យក្រុមការងារ ដែលពាក់ព័ន្ធ ទាំងអស់ អាចសំណេះសំណាល ដកស្រង់ បទពិសោធន៍ ដែលបាន ជួបប្រទះ កន្លងមក។ គោលបំណង ចំបង គឺការបូកសរុប លទ្ធផលការងារ ប្រចាំខែ ក៏ដូចជា ការពិភាក្សា ស្វែងរក ដំណោះស្រាយ សម្រាប់ បញ្ហា ទាំងឡាយ ដែលកើតមានឡើង កន្លងមក ពេលដែល យុវជន ចុះបំពេញ ការងារ។

ការជួបពិភាក្សា ដោះដូរ យោបល់ ដើម្បីស្វែង រកដំណោះស្រាយ នេះ នឹងជំរុញ ឲ្យការងារ របស់ យុវជនស្ម័គ្រចិត្ត ប្រព្រឹត្ត ទៅដោយរលូន និងបានប្រសើរ ជាងមុន ដើម្បីឈានទៅដល់ ជោគជ័យ នៃយុទ្ធនាការ វាស់វែង ដីធ្លី ជូនប្រជាពលរដ្ឋនេះ។

 

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត