អ្នកសម្របសម្រួល ខេត្តបន្ទាយមានជ័យ ចុះជួប យុវជនស្ម័គ្រចិត្ត

លោក ខៀវ សុខា (អាវខៀវ) សំណេះសំណាល ណែនាំ យុវជនស្ម័គ្រចិត្ត តាមក្រុម

បន្ទាយមានជ័យ៖ អ្នកសម្របសម្រួល ថ្នាក់កណ្តាល ប្រចាំ ខេត្តបន្ទាយមានជ័យ បានឆ្លៀតពេល ដ៏មមាញឹក ចុះសាកសួរ សុខទុក្ខ យុវជនស្ម័គ្រចិត្ត ខេត្តបន្ទាយមានជ័យ។

ក្នុងដំណើរ ចុះសាកសួរ សុខទុក្ខ នេះ លោក ខៀវ សុខា អ្នកសម្របសម្រួល យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន បានមានឨកាស ជួបសំណេះសំណាល ជាមួយ ក្រុមយុវជនស្ម័គ្រចិត្ត គ្រប់ក្រុម

ក្រុមការងារ បំបេញ ការងារទាំងយប់អាធ្រាតុ

ទាំងអស់ ដែលនេះ ស្តែងឲ្យ ឃើញពីការយកចិត្ត ទុកដាក់ លើ យុវជនស្ម័គ្រចិត្ត គ្រប់ក្រុម ទាំងអស់ ធ្វើយ៉ាងណា សំដៅលើកទឹកចិត្ត របស់ពួកគេ ឲ្យប្រឹងប្រែង បំពេញ ភារកិច្ច ដើម្បីសំរេច បានគោលដៅ ដែលបានដាក់មក។

អក្នសម្របសម្រួល បានចំណាយ ពេល ទាំងថ្ងៃ ទាំងយប់ ធ្វើយ៉ាងណា ចុះជួប យុវជនឲ្យ បានគ្រប់ក្រុម ដើម្បី ពង្រឹង ស្មារតី ការងារ ក៏ដូចជា ណែនាំ ពីគោលការណ៍ វិន័យ ក្នុងការរក្សារ ភាពថ្លៃថ្នូរ ក្នុងពេលចុះបំពេញ ការងារ។

មតិយោបល់របស់ប្រិយមិត្ត