យុវជនស្ម័គ្រចិត្ត ជួសជល់ផ្ទះ របស់ជនពិការ និងជួយចាស់ជរា ៧គ្រួសារ

បន្ទាយមានជ័យ៖ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន នៅខេត្តបន្ទាយមានជ័យ បានសហការគ្នា ជួសជល់ផ្ទះ របស់ ជនពិការ និងជួយសំរួល បន្ទុក ចាស់ជរា ចំនួន៧គ្រួសារ។
ក្នុងជំហានទីពីរ នៃការបំពេញ បេសកកម្ម វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ទាំងអស់ នៅតែបន្ត បំពេញបេសកកម្ម ដោយឈរលើ ស្មារតី តស៊ូ ស្វិតស្វាញ នឹងការងារដដែល មិនមានការរាថយឡើយ។ ថាមពល ក្នុងការបំពេញ ការងារ ជាប្រយោជន៏ សម្រាប់ ប្រជាជន កម្ពុជា ទាំងអស់ នៅតាមតំបន់ជនបទ ក៏ត្រូវបាន ស្តែងចេញតាមរយះ កាយវិការយកចិត្ត ទុកដាក់ របស់ យុវជនស្ម័គ្រចិត្ត ទាំងអស់ ដែលបាន ប្រើប្រាស់ពេលវេលោ ក្រោយពីបំពេញ ការងារគោល ដើម្បីជួយប្រជាជន តាមសហគមន៏។ ជាក់ស្តែងថ្មីៗនេះ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ នៅខេត្តបន្ទាយមានជ័យ បានពួតដៃគ្នា ជួយជួសជល់ ផ្ទះរបស់ ជនពិការ និងមានការផ្តល់ ជាអំណោយ បន្តិចបន្តួច ជួនដល់ គ្រួសារ ចាស់ជរា ចំនួន៧គ្រួសារ។
កាយវិការ ទាំងនេះ សរបញ្ជាក់ឲ្យច្បាស់ ពីការគោរព និងចងចាំ អនុសាសន៍ ដ៏ថ្លៃថ្លា របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ឲ្យ យុវជន ចេះធ្វើយ៉ាងណា ឲ្យប្រជាជន មូលដ្ឋាន ស្រលាញ់ គោរព រាប់អាន ពេលដែលចុះ ទៅបំពេញ បេសកកម្ម តាមគោលដៅ នីមួយៗ។

 

មតិយោបល់របស់ប្រិយមិត្ត