ពិធីចែកប័ណ្ណ កម្មសិទ្ធិដីធ្លី នៅខេត្តកោះកុង ក្រោមអធិបតីភាព សម្តេចតេជោ

យុវជនស្ម័គ្រចិត្ត ចុះវាស់វែងដី ជូនប្រជាពលរដ្ឋ នៅខេត្តកោះកុង កន្លងមក

កោះកុង៖ កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៣ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ជាអធិបតី ក្នុងការចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ មកពីពីរភូមិ នៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

គ្រួសារ ដែលត្រូវ ទទួល បានប័ណ្ណកម្មសិទ្ធិដីធ្លី ក្នុងថ្ងៃនោះ មានចំនួន ៥១៣គ្រួសារ ដែលត្រូវនឹង ២៨៧៩ក្បាលដី។ នេះជាសមិទ្ធិផល នៃការ ប្តេជ្ញាចិត្ត ពុះពារ បំពេញ បេសកកម្ម របស់ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ដែលជាបេសកកម្ម ប្រវត្តិសាស្ត្រ មួយក្នុងប្រទេស កម្ពុជា ក្នុងវិស័យដីធ្លី។

មតិយោបល់របស់ប្រិយមិត្ត