លោក ហ៊ុន ម៉ានិត អញ្ជើញ ចែកជូន ផ្ទះទេវតាខ្នាតធំ ដល់ស្ត្រីមេម៉ាយ ក្រីក្រពីរគ្រួសារ

ស្ទឹងត្រែង៖ លោក ហ៊ុន ម៉ានិត ប្រធានក្រុម អ្នកសម្របសម្រួល យុវជនស្ម័គ្រចិត្ត សម្តេចតេជោ បានអញ្ជើញ ជាកិត្តិយស តំណាងឲ្យ លោកជំទាវកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនផ្ទះទេវតាខ្នាតធំ ដល់គ្រួសារស្ត្រីមេម៉ាយ ក្រីក្ររ ពីរគ្រួសារ នៅក្រុងស្ទឹងត្រែង កាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៣។

ស្ត្រីមេម៉ាយ ទាំងពីរ ត្រូវបានស្វាមី ចុះចោល ដោយបន្សល់ឲ្យ ស្ត្រីមេម៉ាយទីមួយ រស់នៅ ចិញ្ចឹមកូន ចំនួន៩នាក់ ឯស្ត្រីទីពីរ រស់នៅ ចិញ្ចឹមកូន ចំនួន៧នាក់ ក្នុងបន្ទុក។ ស្រ្តីមេម៉ាយ ទាំងពីរ បានរស់នៅក្នុង សភាពក្រីក្រ យ៉ាងខ្លាំង។

មូលហេតុ ដំបូងដែលបណ្តាល ឲ្យមានការ ផ្តល់ជូន អំណោយផ្ទះទេវតានេះ គឺចាប់ផ្តើម នៅពេលដែល ស្ត្រីមេម៉ាយទាំងពីរ បានទៅចុះឈ្មោះ សុំកម្មសិទ្ធដីធ្លី ក្នុងគោលដៅ ដែលយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមទី៧៣ ចុះវាស់វែង ប៉ុន្តែ ដោយភាពក្រីក្រពេក ស្ត្រីមេម៉ាយ មិនមានលទ្ធភាព និងថវិកា សម្រាប់ ថតចម្លង ឯកសារ ដែលចាំបាច់ ក្នុងការបំពេញ បែបបទ សុំកម្មសិទ្ធិ ដីធ្លី។ ដោយឃើញបែបនេះ ក្រុមយុវជនស្ម័គ្រចិត្ត ក្រុមទី៧៣ ក៏មានចិត្តអាណិត អាសូរ ពួកគាត់ជាខ្លាំង ហើយគាប់ជួន ពេលមួយដែល លោកជំទាវកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទូរស័ព្ទ មកសាកសួរសុខទុក្ខ ក្រុមយុវជនស្ម័គ្រចិត្ត ក្រុមទី៧៣នេះ ពួកគេ ក៏បានឆ្លៀតឨកាស ជម្រាប ពីបញ្ហា ដែលស្ត្រីមេម៉ាយ ទាំងពីរ ជូនទៅដល់ លោកជំទាវ។ ដោយចិត្ត សណ្តោសប្រណី លោកជំទាវកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសន្យាផ្តល់ជូន ផ្ទះទេវតាខ្នាតធំ ដល់ស្ត្រីមេម៉ាយ ក្រីក្រ ទុរគតទាំងពីរ។

ជាងនេះទៅទៀត ក្រុមហ៊ុន ឧកញ៉ា ម៉ុង ឫទ្ធី ក៏បាន ជួយឧបត្ថម្ភ ជាស្បៀងអាហារ និងថវិការ មួយចំនួន ដល់ស្ត្រីទុរគតទាំងពីរ ផងដែរ ហើយបន្ថែមលើនេះ ទៅទៀត ក្រុមហ៊ុន ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានកាត់ដី របស់ក្រុមហ៊ុន ចំនួន៥ហិកតា និងស្រះទឹក ផ្តល់ជូនគ្រួសារ ស្ត្រីមេម៉ាយ ទាំងពីរផងដែរ។ ក្រុមហ៊ុន គង់ ហុង ក៏បានឧបត្ថម្ភ ថវិការ ជូនដល់ស្ត្រីមេម៉ាយ ទាំងពីរផងដែរ។

 

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត