កាកបាទក្រហមកម្ពុជា ផ្តល់អំណោយ ភួយដណ្តប់ ដល់យុវជនស្ម័គ្រចិត្ត

សកម្មភាព រៀបចំ ដឺកជញ្ជូន ភួយដណ្តប់

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយ ជាភួយដណ្តប់ ជាងពីរពាន់ភួយ ដល់យុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន។ ភួយទាំងនោះ បានត្រូវ ដឹកជញ្ជូន ទៅចែកចាយដល់ ក្រុមយុវជនស្ម័គ្រចិត្ត គ្រប់ក្រុមទាំងអស់ នៅតាមគោលដៅការងារ រៀងៗខ្លួន។

អាកាសធាតុ ខែមករា និងប៉ុន្មានខែខាងមុខទៀត មានសភាពត្រជាក់ ហើយគោលដៅការងារ របស់ យុវជនស្ម័គ្រចិត្ត សុទ្ធតែនៅតំបន់ដាច់ស្រយ៉ាល និងភូមិសាស្រ្តខ្លះទៀត គឺនៅក្នុងព្រៃ ដែលមានអាកាសធាតុ ត្រជាក់កាន់តែខ្លាំង ភួយដណ្តប់ គឺជាអំណោយដ៏ចាំបាច់ ដែលយុវជន ត្រូវការបំផុត។

ការផ្តល់អំណោយ ដ៏សំខាន់នេះ បានបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ របស់ កាកបាទក្រហម កម្ពុជា និងការយល់ច្បាស់តំរូវការ ដ៏ចាំបាច់ របស់ យុវជនស្ម័គ្រចិត្ត ដែលកំពុង បំពេញការងារ។

មតិយោបល់របស់ប្រិយមិត្ត