ពិធីចែកប័ណ្ណ នៅខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព សម្តេចតេជោ

យុវជនស្ម័គ្រចិត្ត ខេត្តស្តឺងត្រែង ចុះវាស់វែងដីធ្លី

ស្ទឹងត្រែង៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៣ កន្លងទៅនេះ។

ពិធីចែកប័ណ្ណ បានប្រព្រឹត្តទៅ នៅឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ គ្រួសារ ដែលបានទទួលប័ណ្ណ ក្នុងឨកាសនោះ មានចំនួន ១២៩៨គ្រួសារ។

ក្រោមអធិបតីភាព របស់ សម្តេចតេជោ ហ៊ុន សែន ពិធីចែកប័ណ្ណនេះ ក៏មានការចូលរួម ផងដែរ ពីសំណាក់ ថ្នាក់ដឹកនាំខេត្ត ក្រុមយុវជនស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឨកាស សំណេះសណាល និងចែកប័ណ្ណនេះ សម្តេចតេជោ បានប្រកាស រំលឹកដល់ មន្ត្រីជាប់កាតព្វកិច្ច ដែលត្រូវប្រកាស ទ្រព្យសម្បត្តិ ត្រូវប្រញាប់ រួសរាន់ទៅប្រកាស ឲ្យបានទាន់ពេលវេលា។

 

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត