សម្តេចតេជោ ហ៊ុន សែន ចែកប័ណ្ណកម្មសិទ្ធិដីធ្លី នៅខេត្តមណ្ឌលគីរី

សម្តេចតេជោ និងលោកជំទាវ ថតរូបជាមួយ ក្រុមការងារសម្របសម្រួល ថ្នាក់កណ្តាល

មណ្ឌលគីរី៖ កាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៣ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ជាអធិបតី ក្នុងពិធី សំណេះសំណាល និង ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគីរី។

ពិធីចែកប័ណ្ណ បានប្រព្រឹត្ត ទៅនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ក្នុងឨកាសនោះ សម្តេចតេជោ ហ៊ុន សែន បានចែកប័ណ្ណដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន ជាង ១០០០គ្រួសារ ដែលស្មើនឹង ២៥៧៣ប័ណ្ណ។

លោក ហ៊ុន ម៉ានិត សំណេះសំណាល ជាមួយក្រុមយុវជន

លោក ហ៊ុន ម៉ានិត ដែលជាប្រធានក្រុមការងារសម្របសម្រួល យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ដែលបានអញ្ជើញ ចូលរួម ក្នុងពិធី ចែកប័ណ្ណនោះដែរ ក៏បានឆ្លៀតឨកាស ក្រោយពេល ចែកប័ណ្ណរួច ទៅជួបពិភាក្សា សំណេះសំណាល ជាមួយ ក្រុមយុវជនស្ម័គ្រចិត្ត ដែលជាសមាសភាពថ្មី ចូលរួមក្នុងការងារ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ក្នុងជំហានទី២ ផងដែរ។

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត