ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី នៅខេត្តតាកែវ

December 31 2012, 0 មតិយោបល់

តាកែវ៖ ប្រជាពលរដ្ឋ ចំនួន ៦៩៣គ្រួសារ នៅខេត្តតាកែវ បានទទួល ប័ណ្ណកម្មសិទ្ធិដីធ្លី នៅក្នុងពិធី ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីចែកប័ណ្ណនេះ ប្រព្រឹត្តទៅនៅ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១២។

ប្រជាជន ទាំង៦៩៣គ្រួសារនេះ មកពីឃុំពីរ នៃស្រុកត្រាំកក់ គឺឃុំអង្គប្រាសាទ និងឃុំរាមអណ្តើក។

ឆ្លៀតក្នុងឨកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ កុំឲ្យប្រជាពលរដ្ឋ រំលោភបំពាន អាងទឹក ហើយព្យាយាម ដាំដំណាំស្រូវ បង្កបង្កើនផល ឲ្យបានកាន់តែច្រើន ក្នុងដីរបស់ខ្លួន។

 

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត