អំពីយើង

យើងនៅចាំយ៉ាងច្បាស់នូវថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃដែលខ្មែររាប់លាននាក់បានកើតជាថ្មី ក្នុងពេលតែមួយក្រោយពីការផ្តួលរំលុំរបបប្រល័យពូជសាសន៍ខ្មែរក្រហមដោយកងទ័ពរំដោះជាតិកម្ពុជា។

យើងក៏នៅចាំបានផងដែរនូវអ្វីដែលយើងនៅសេសសល់នាពេលនោះ ក្មេងកំព្រា ចាស់ជោរា ស្ត្រីមេម៉ាយ ភាពអត់ឃ្លាន ជំងឺគ្រាំគ្រា និង បាតដៃទទេររបស់យើង។

ចាំបានទេអ្វីដែលកងទ័ពរំដោះជាតិកម្ពុជាដែលដឹកនាំដោយថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា បានផ្តល់អោយយើង? គឺសិទ្ធិរស់រានមានជីវិត!